Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ពេល​ដ៏​រន្ធ-ត់! កំពុង​បោ-ក​ខោអាវ​នៅ​ច្រាំងទន្លេ ស្រ្តី​ម្នាក់​ត្រូវ​បាន​ក្រ-ពើ​ឆ្ម-ក់​វា-យប្រ-ហារ និង​សម្លា-ប់​យ៉ាង​អា-ណោ-ច​អា​ធ័-ម

ស្ត្រីជនជាតិឥណ្ឌាម្នាក់ ខណៈកំពុងបោកខោអាវ នៅច្រាំងទន្លេ ស្រាប់តែនាងត្រូវក្រពើមួយក្បាល លបឆ្មក់វាយប្រហារ និងឆក់យកជីវិតយ៉ាងអណោចអធមបំផុត។

ជនរងគ្រោះ គឺមានឈ្មោះថា Jyotshna Jena រស់នៅក្នុងភូមិ Palatpur ក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ មុនហេតុការណ៍កើតឡើង Jyotshna បានទៅកាន់ទន្លេ Brahmani ក្បែរផ្ទះរបស់នាង ដើម្បីបោកខោអាវ ប៉ុន្តែ ខណៈពេលនាងកំពុងបោកខោអាវ ស្រាប់តែក្រពើដ៏ធំមួយក្បាល បានវាយប្រហារតែម្តង។

ក្រពើ​ដ៏សាហាវនោះ បាន​ចាប់​អូស Jyotshna រួច​សម្លាប់​នាងតែម្តង។ នៅក្នុងវីដេអូរន្ធត់ គេអាចឃើញសត្វប្រវែងដ៏ធំនោះ កំពុងខាំហែកខ្លួនរបស់ Jyotshna ពីលើទឹកជាច្រើនដង។

រូបភាពនៃខណៈពេលដ៏ស្លុតរន្ធត់ ដែលត្រូវបានថតពីត្រើយម្ខាងនៃទន្លេ បានបង្ហាញពីសត្វក្រពើវាយប្រហារយ៉ាងព្រៃផ្សៃ ទៅលើស្រ្តីរងគ្រោះដែលនាងមិនអាចទប់ទល់បាន។ បន្ទាប់មក សត្វក្រពើ​ក៏បាន​ខាំហែកស៊ី​សាច់​ជន​រង​គ្រោះ​យ៉ាង​សាហាវ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់ទន្លេ។ អ្នក​ស្រុក​ម្នាក់​បាន​និយាយ​ថា​៖ «​ហេតុការណ៍ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ គឺ​ជា​ការក្រើន​រំឭក​ឲ្យមានការប្រុងប្រយ័ត្នពី​គ្រោះថ្នាក់ នៅតាមដងទន្លេ។ ហេតុនេះ រដ្ឋាភិបាលក្នុងតំបន់ និងសហគមន៍ គួរតែធ្វើការរួមគ្នា និងបង្កើតយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយហានិភ័យ និងធានាសុវត្ថិភាពរបស់មនុស្ស ដែលរស់នៅក្នុងតំបន់បែបនេះ»។

ទន្លេ Brahmani មានប្រវែង ៧៩៩ គីឡូម៉ែត្រ ដែលហូរកាត់ភាគខាងកើតប្រទេសឥណ្ឌា ត្រូវបានដឹងថា គឺជាជម្រករបស់សត្វក្រពើដ៏គ្រោះថ្នាក់ជាច្រើនប្រភេទ។

សូមបញ្ជាក់ថា ការវាយប្រហាររបស់សត្វក្រពើដ៏គួរឱ្យភ័យខ្លាច បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ។ ជាក់ស្តែង នៅថ្ងៃទី២៨ ខែកក្កដា ជនរងគ្រោះឈ្មោះ Amulya Das មកពីទីក្រុង Kendrapara ត្រូវបានសម្លាប់ដោយក្រពើនៅក្នុងទន្លេ Brahmani, នៅថ្ងៃទី១៤ ខែមិថុនា ក្មេងប្រុសម្នាក់ ក៏ត្រូវបានក្រពើខាំនៅមុខម្តាយរបស់គេក្នុងតំបន់ Kendrapara និងកាលពី៦ថ្ងៃមុន ជនរងគ្រោះជាស្ត្រីម្នាក់ទៀត ក៏ត្រូវបានក្រពើខាំរហូតដល់ស្លាប់ផងដែរ នៅក្នុងប្លុក Rajnagar, Kendrapara ខណៈដែលកំពុងលាងចានឆ្នាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ=> Click on this link

×