Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា​ហា-វមែន! បុរស២នាក់ បើក​ម៉ូតូ​មិនដឹង​ប្រញាប់​ទៅណា បុក​បារ៉ាស់​រថភ្លើង​ឆ្លងកា​ត់ ទាំង​ដែល​អ្នកបញ្ជា​បាន​ធ្វើសញ្ញា​បញ្ឈប់ បណ្តាល​ឲ្យ…

នេះជាគ្រោះថ្នាក់ចរាចរណ៍មួយដ៏ហួសចិត្តខ្លាំង ខណៈដែលបុរស២នាក់ ជិះម៉ូតូឌុបគ្នាបើកលឿនដូចហោះ ដោយមិនថាប្រញាប់ទៅណានោះទេ បានបុកប៉ារ៉ាស់រថភ្លើងទាំងកម្រោល បណ្តោលឲ្យដួលមនុស្សអូសតាមម៉ូតូយ៉ាងសាហាវ។

ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងលើផ្លូវលេខ១៣០ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៣ និង៣០ នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

តាមរយៈវីដេអូបានបង្ហាញ គឺនៅមុនពេលកើតហេតុ គេបានឃើញអ្នកប្រចំាការចំណុចផ្លូវប្រសព្វរថភ្លើងឆ្លងកាត់៣នាក់ បានទាញបិទប៉ារាស់ទាំងសងខាង ខណៈរថភ្លើងបានរំកិលជិតចូលមកដល់។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីពួកគេបានធ្វើការបិទបារ៉ាស់មិនបានប៉ុន្មាននាទីផង ស្រាប់តែបុរស២នាក់ បានបើកម៉ូតូចូលមក បុកទម្លុះប៉ារាស់ទាំងកម្រោល បណ្តាលឲ្យអ្នកឌុបត្រូវដេកស្តូកស្តឹងនៅលើថ្នល់ ខណៈអ្នកជិះពីខាងក្រោយបានងើបក្រោកឡើងភ្លាម និងរងរបួសស្រាលប៉ុណ្ណោះ។

យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូដែលជិះមកបុកប៉ារ៉ាស់រថភ្លើងនេះ គឺម៉ាហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1JH-7874 បើកបរដោយឈ្មោះ សឿប ហឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិមុល ឃុំរកា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ តែទោះជាយ៉ាងណា សំណាងហើយ ដែលបុរសទាំងពីរពុំរងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈអ្នកឌុបដែលសន្លប់ស្តូកស្តឹងលើផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រះនិពាន ដើម្បីដោះស្រាយទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×