វីដេអូឃ្លីបមួយ ដែលថតបានសកម្មភាពបុរសចំណាស់ម្នាក់ សម្លឹងមើលសំពត់នារីក្មេងៗ ខណៈពេលដែលពួកគេកំពុងអង្គុយ និងឈរថតរូបនៅលើផ្លូវ Phan Dinh Phung ធ្វើឱ្យសហគមន៍អនឡាញ មានការខឹងសម្បារយ៉ាងខ្លាំង។
នាថ្ងៃទី២១ ខែសីហា ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់ Quan Thanh (ស្រុក Ba Dinh ទីក្រុងហាណូយ) បានដឹកនាំប៉ូលីសចុះត្រួតពិនិត្យ និងដំណើរការព័ត៌មានដែលឆ្លុះបញ្ចាំងពីសកម្មភាពខូចរបស់បុរសនេះនៅកន្លែងសាធារណៈ។
យោងតាមរដ្ឋាភិបាល Quan Thanh បុរសនោះមានបញ្ហាផ្លូវចិត្ត ហើយប៉ូលិសក៏បានធ្វើការណែនាំ និងចាត់តាំងកម្លាំងឈរជើងនៅផ្លូវ Phan Dinh Phung ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់។
នៅថ្ងៃដដែលនោះ បណ្តាញទំនាក់ទំនងសង្គមបានផ្សព្វផ្សាយវីដេអូ និងរូបភាពព្រមានអំពីបុរសចំណាស់ម្នាក់នេះ ជាមួយនឹងទង្វើខុសឆ្គងនៅលើផ្លូវ Phan Dinh Phung។
ម្ចាស់ឃ្លីបបានរៀបរាប់ឲ្យដឹងតាមរយៈបណ្តាញសង្គមថា៖ «កាលពីម្សិលមិញ (ថ្ងៃទី២០ ខែសីហា) ខ្ញុំបានទៅថតរូបនៅផ្លូវ Phan Dinh Phung ខណៈពេលដែលកំពុងតម្រង់ជួរ ដើម្បីថតរូបជាមួយឡានផ្កា ខ្ញុំបានឃើញបុរសគួរឱ្យសង្ស័យ កំពុងផ្តោតសម្លឹងមើលក្រោមសំពត់នារីក្មេងៗ។ «យើងភ័យណាស់ យើងបានថតវីដេអូខ្លីមួយ ដើម្បីដាស់តឿនមនុស្សឱ្យនៅឆ្ងាយ ឬដេញបុរសនេះឱ្យទៅឆ្ងាយ ព្រោះមិននឹកស្មានដល់ថា នៅកន្លែងមានមនុស្សច្រើន គាត់ហ៊ានធ្វើទង្វើមិនល្អបែបនេះសោះ»។
ផ្លូវ Phan Dinh Phung ត្រូវបានគេស្គាល់ថា ជាផ្លូវដ៏ស្រស់ស្អាតបំផុតមួយ នៅកណ្តាលទីក្រុងហាណូយ។ នៅដើមខែសីហា ចាប់តាំងពីទីក្រុងហាណូយចូលរដូវស្លឹកឈើជ្រុះមក ផ្លូវគឺពោរពេញទៅដោយមនុស្សមកថតរូប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង