Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​របស់ «ស្តេច​ពេជ្រ» ធ្វើ​ឱ្យ Donnie Yen «កុំ​កុំ» ចាប់អារម្មណ៍ ស្រលាញ់​គ្នា ២ សប្តាហ៍ សុំ​រៀបការ, អាយុ ៦០ ឆ្នាំ នៅតែ​រៀបការ​យ៉ាង​ឡូយ

spot_img

ក្នុង​នាម​ជា​កំពូល​តារា​ក្បាច់​គុន​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន លោក Donnie Yen ឬហៅថា «កុំកុំ» តែងតែ​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រមោល​ពណ៌​ផ្កាឈូក​ស្រស់​ស្អាត​ជា​ច្រើន។ ដូច្នេះហើយ ក្នុងវ័យជាយុវវ័យ តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ រូបនេះមានភាពល្បីល្បាញដោយសារស្នេហា។ តែទោះជាយ៉ាងណា ចាប់តាំងពីរៀបការជាមួយភរិយាជាកូនស្រីថៅកែពេជ្រដ៏ល្បីល្បាញនៅប្រទេសកាណាដារួចមក លោក Donnie បាន “រក្សាភាពស្រស់ស្អាត” នៃជីវិតគូទាំងស្រុង។

បានដឹងថា អ្នកស្រី Cissy Wang អតីតរាជនីសម្រស់មកទីក្រុងតូរ៉ុនតូ ដែល​មានរូប​សម្រស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ កម្ពស់ ១,៨១ ម៉ែត្រ រាង​សិចស៊ី គឺ​ជាកូនស្រីរបស់អ្នកជំនួញដ៏សម្បូរបែប និងល្បីល្បាញក្នុងអាជីវកម្មគ្រឿងអលង្ការ ដែលត្រូវបានគេស្គាល់ថាជា “ស្តេចពេជ្រ” ក្នុងចំណោមជនជាតិចិននៅក្រៅប្រទេសនៅប្រទេសកាណាដា បានសម្រេចចិត្តរៀបការជាមួយកំពូលតារាហុងកុងរូបនេះមិនស្តាយក្រោយ ទោះបីនាងក្មេង​ជាង Donnie Yen ១៨ ឆ្នាំ ក៏ដោយ។

Donnie Yen និង Cissy Wang បានជួបគ្នាដំបូងនៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០០៣។ ពេលឃើញដំបូង តារាសម្តែងដែលមាននាមត្រកូល Yen រូបនេះ បានលង់ស្នេហ៍នឹងរាជនីសម្រស់ដែលមានអាយុ ១៨ ឆ្នាំ។ សប្តាហ៍ដំបូងនៃការស្គាល់គ្នា គូស្នេហ៍មួយគូនេះបានណាត់ជួបជារៀងរាល់ថ្ងៃ។ នៅសប្តាហ៍ទីពីរ Donnie Yen មានអារម្មណ៍ថា គាត់មិនអាចរស់នៅដោយគ្មាន Cissy Wang បានឡើយ ដូច្នេះគាត់បានស្នើសុំនាងរៀបការ។

ដោយសារតែ​ការ ​«វាយ​ប្រហារ» ​យ៉ាង​ខ្លាំង​ពី​គូស្នេហ៍​ នាង Cissy Wang មាន​អារម្មណ៍​ថា «ឆ្កួត»។ ខណៈឪពុកម្តាយរបស់នាងក៏ព្រួយបារម្ភ ព្រោះខ្លាច Donnie Yen ស្រលាញ់កូនស្រីមិនមានភាពរឹងមាំ។ ប៉ុន្តែនៅពេលដែលនាងនៅជាមួយតារាសម្ដែងរូបនេះ Cissy Wang មានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព ទើបនាងងក់ក្បាលយល់ព្រម។

នៅខែសីហា ឆ្នាំ ២០០៣ Donnie Yen បានធ្វើឱ្យមានការរំជើបរំជួលខ្លាំង នៅក្នុងវិស័យកម្សាន្តចិន នៅពេលប្រកាសរៀបការជាមួយ Cissy Wang បន្ទាប់ពីបានយល់ចិត្តគ្នាទៅវិញទៅមករយៈពេល ៣ ខែ។ ក្រោយ​រៀបការ​រួច Cissy Wang ព្រម​លាឈប់​ពី​អាជីព ដើម្បី​ជា​ខ្នងបង្អែក​រឹងមាំ​សម្រាប់​ស្វាមី។

មិន​ត្រឹម​តែ​មើល​ថែ​គ្រួសារ​ទេ នាង​ក៏​ជួយ Donnie Yen គ្រប់គ្រង​ការងារ​ផង​ដែរ។ អតីតរាជនីសម្រស់រូបនេះ បាននិយាយថា នាងមិនដែលសោកស្តាយចំពោះជម្រើសនេះទេ។ សម្រាប់​នាង ការ​រស់នៅ​ដើម្បី​ស្វាមី និង​កូន ការ​កសាង​គ្រួសារ​ដ៏​មាន​សុភមង្គល គឺជា​សមិទ្ធផល​ដ៏​ពេញ​លេញ​បំផុត​របស់​ស្ត្រី។

ចំណែក Donnie Yen វិញ ពេល​ណា​គាត់​និយាយ​ដល់​ប្រពន្ធ ​គាត់​តែង​តែ​និយាយ​ពាក្យ​ផ្អែមល្ហែម​ដល់​នាង។ តារា​សម្ដែង​រូប​នេះ​បាន​សារភាព​ថា៖ “អរគុណ​ដល់​ភរិយា ខ្ញុំ​ចាប់​ផ្ដើម​ដឹង​គុណ​ចំពោះ​រឿង​ដ៏​ស្រស់​ស្អាត​ក្នុង​ជីវិត។ ចាប់ដៃគ្នាជាមួយ Cissy Wang ជីវិត​របស់​ខ្ញុំ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍ និង​មនោសញ្ចេតនាខ្លាំង”។

ក្រោយរៀបការបាន ២០ ឆ្នាំ Donnie Yen (អាយុ ៦០ ឆ្នាំ និង Cissy Wang (អាយុ៤២ឆ្នាំ) មានកូន២នាក់ ស្រីម្នាក់ និងប្រុសម្នាក់។ កូនស្រីច្បងរបស់គូស្នេហ៍មួយគូនេះ មានអាយុ ១៩ ឆ្នាំ មានកាយសម្បទាលេចធ្លោ ខ្ពស់ជាងឪពុក ហើយកូនប្រុសពៅ ថ្វីត្បិតតែអាយុ ១៦ ឆ្នាំក៏ដោយ ប៉ុន្តែមានកម្ពស់ខ្ពស់ដូចតារា។

ថ្វីត្បិតតែសប្បាយចិត្ត និងជីវិតគ្រួសារពោរពេញដោយសុភមង្គលក៏ពិតមែន តែ Donnie Yen បានសារភាពថា ដើម្បីកាន់ដៃគ្នារហូតមកដល់ពេលនេះ លោក និងភរិយា ក៏ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ។ ក្នុងនោះ ច្រើន​ដង​ហើយ​ដែល​គូស្នេហ៍​នេះ​មាន​ជម្លោះ​នឹងគ្នា រហូត​គិត​ចង់​បែក​គ្នា​ ព្រោះ​ «​អាពាហ៍​ពិពាហ៍​មិន​មាន​ភាព​រីក​រាយ​ដូច​ការ​គិត​ទេ»។

យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​បាន​ឈប់​គិត​ ដោយ​សារ​ពួក​គេ​បាន​ដឹង​ថា ​ពួក​គេ​មិន​អាច​រស់​នៅ​ដោយ​គ្មាន​គ្នា​បាន​ឡើយ។ ពួកគេជ្រើសរើសបន្ទាបខ្លួន ទទួលយកភាពខុសគ្នា និងទម្លាប់អាក្រក់របស់គ្នាទៅវិញទៅមក។

Donnie Yen បានសារភាពថា៖ “ខ្ញុំបានដឹងថា គូស្នេហ៍មួយគូនេះ ក្រៅពីរបស់ដែលស្រស់ស្អាត ក៏មានគុណវិបត្តិដែរ។ ជំនួសឱ្យការជីកកកាយរឿងរ៉ាវជុំវិញ យើងដើរឆ្លងកាត់ ហើយរកតែរឿងល្អៗ។ អរគុណដែល ជីវិតអាពាហ៍ពិពាហ៍មួយនេះ រឹងមាំ និងគ្រួសារមានសុភមង្គល”។

ដោយឡែក កាលពីនៅខែកក្កដា ឆ្នាំ ២០២៣ បើទោះបីជាមានអាយុ ៦០ ឆ្នាំ ហើយក៏ដោយ ក៏ Donnie Yen នៅតែរៀបចំពិធីមង្គលការដ៏ធំសម្រាប់ភរិយារបស់គាត់ ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំ នៃទំនាក់ទំនងរបស់ពួកគេ។ តារាសម្តែងជ្រើសរើសបឹង Como ជាកន្លែងដែល Cissy Wang ចូលចិត្ត ហើយតែងតែទៅលេងគ្រប់ដំណើរកម្សាន្ត ជាកន្លែងរៀបអាពាហ៍ពិពាហ៍។

គេ​ដឹង​ថា Donnie Yen បាន​ចំណាយ​​ច្រើន​ក្នុង​ការ​រៀបចំ​ “អាពាហ៍ពិពាហ៍​ក្នុង​ក្តី​ស្រមៃ” សម្រាប់​ភរិយា។ ខួបអាពាហ៍ពិពាហ៍របស់ពួកគេ គ្របដណ្តប់លើអាគារទាំងមូលដែលមានទំហំជាង 10,000 ម៉ែត្រការ៉េ តុបតែងលំហដោយផ្កាស្រស់ និងជួលទូកដ៏ប្រណិតសម្រាប់ “ការដង្ហែផ្លែស្ត្របឺរី”។ នេះបង្ហាញ​ថា ​ចំនួន​ប្រាក់​ដែល​តារា​សម្ដែង Ip Man ចំណាយ​សម្រាប់​ពិធី​មង្គលការ គឺ​មិន​តិចនោះ​ទេ។

បន្ទាប់ធ្វើពិធីខួបអាពាហ៍ពិពាហ៍រួច Donnie Yen បានចែករំលែកនូវពេលវេលាដ៏ស្រស់ស្អាត និងផ្អែមល្ហែមជាមួយនឹងសារមួយទៅកាន់ Cissy Wang ថា «ពេលវេលាបានកន្លងផុតទៅ អ្នកនិងខ្ញុំបានចាប់ដៃគ្នា ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា អស់រយៈពេល ២០ ឆ្នាំហើយ។ អរគុណសម្រាប់ការរួមរស់ជាមួយខ្ញុំ។ អរគុណសម្រាប់ក្តីស្រលាញ់ ភាពទន់ភ្លន់ និងភាពសប្បុរសរបស់អ្នក អរគុណដែលតែងតែជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×