Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន «ដៃឈ្លើយ» ត្រូវនារី​អ្នក​បម្រើ​បោក​ផ្ទប់​ជញ្ជាំង​យ៉ាង​អាម៉ាស់ និង​​ត្រូវ​ដេក​គុក​២យប់​បង់​លុយ​អស់​ជាង​២​ពាន់ដុល្លារទៀត (វីដេអូ)

spot_img

​បុរស​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់ (​ច្របាច់​គូទ​) ស្ត្រី​អ្នកបម្រើ​ម្នាក់ មុនពេល​ត្រូវបាន «​ផ្តួល​» ទៅនឹង​ជញ្ជាំង​យ៉ាង​អាម៉ាស់ ដោយ​ដៃ​នារី​រងគ្រោះ​ផ្ទាល់ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ Ryan Cherwinski អាយុ ៣១ ឆ្នាំ ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល បាន​យកដៃ​ទៅ​ស្ទាប​ច្របាច់​គូទ​នារី​អ្នកបម្រើ​ឈ្មោះ Emelia Holden អាយុ ២១ ឆ្នាំ នៅក្នុង​ភោជនីយដ្ឋាន Vinnie Van Go-Go’s ស្ថិតក្នុង​ទីក្រុង Savannah, រដ្ឋ Georgia សហរដ្ឋអាមេរិក ។​

​ឃ្លី​ប​វីដេអូ​ដែល​បាន​កត់ត្រា​នៅ​ថ្ងៃទី​៣០ មិថុនា បានបង្ហាញ​ឲ្យ​ឃើញ នារី​អ្នកបម្រើ​វ័យក្មេង​ដ៏​ក្លាហាន​រងគ្រោះ បាន​ចាប់​បុរស​ឈ្លើយ​រូបនោះ គ្រវែង​ទៅនឹង​កម្រាល​នៃ​ហាង​លក់​ម្ហូបអាហារ​របស់​នាង ដែល​ធ្វើ​ឲ្យ​អ្នក​មក​ទទួលទាន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ។​

​នៅពេលនេះ Cherwinski ត្រូវបាន​ចាប់ខ្លួន​ហើយ បន្ទាប់ពី​ប៉ូលីស​បានទទួល​វីដេអូ​អំពី​ហេតុការណ៍ ដែល​បាន​កើតឡើង​មិន​សមរម្យ​នេះ​ទៅលើ​នារី​ភេទ ។

​បុរស​នេះ​មកពី Palm Bay រដ្ឋ Florida កំពុង​ញ៉ាំ​អាហារ​ជាមួយ​ដៃគូ​របស់គាត់ ដែលមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​អស់​រយៈពេល ១១ ឆ្នាំ មកហើយ នៅក្នុង​ភោជនីយដ្ឋាន​ខាងលើ ហើយ​នៅពេលនោះ គាត់​ក៏បាន​បង្ក​រឿងនេះ​ឡើង ។​

​កាសែត Mail Online បាន​រាយការណ៍​ថា បុរស​អាយុ ៣១ ឆ្នាំ រូបនេះ មានកូន​ស្រី​ភ្លោះ​១​គូ ជាមួយ​មិត្តស្រី​របស់គាត់ ។​

Cherwinski ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទង្វើ​យកដៃ​ស្ទាប​ច្របាច់​គូទ​នារី​រងគ្រោះ និង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ២ យប់ កាលពី​ថ្ងៃទី​២ កក្កដា ប៉ុន្តែ ត្រូវបាន​ដោះលែង​វិញ ដោយមាន​ប្រាក់​ធានា​ក្រៅ​ឃុំ​ចំនួន ២,៥០០ ដុល្លារ ៕ ចន្ទី (​ប្រភព​៖ thesun)​

spot_img
×