Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​សម្រស់​ធ្វើជា​ធ្នាក់​ទាក់​ជន​ចាប់ជំរិត​ខ្លួន​ឱ្យចូល​គុក​ទាល់តែ​បាន​

Aliying ជា​យុ​នារី​រូប​ស្រស់​វ័យ​២០​ឆ្នាំ បានធ្វើ​ដំណើរ​ពី​ភាគខាងត្បូង​ទីក្រុង​ឡុង ដើម្បី​ស្វែងរក​ឱកាស​ក្លាយជា​តារា​បង្ហាញ​ម៉ូត​។ នាង​ត្រូវបាន​អ្នក​ថតរូប​ម្នាក់​ឧទ្ទេសនាម​ឈ្មោះ Lukasz Herba អាយុ​៣០​ឆ្នាំ សន្យា​ថតរូប​ឡង់សេ​នាង​(​អំឡុង​ខែ​៧​ឆ្នាំ​២០១៧) ហើយ​ពុំ​ដឹងថា​នាង​បាន​រង​ថ្នាំ​សណ្ដំ​វាយ​ខ្នោះដៃ​ញាត់​ចូលក្នុង​វ៉ាលិស​ធំ​មួយ រួច​បញ្ជូន​ទៅកាន់​កសិដ្ឋាន​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីនេះ​១៩៣​គីឡូម៉ែត្រ​។​

Aliying តារា​បង្ហាញ​ម៉ូត​វ័យក្មេង​

នាង​Aliying ត្រូវបាន​គេ​វាយខ្នោះ​ញាត់​ចូលក្នុង​វ៉ាលិស​

​ពេលទៅដល់​កសិដ្ឋាន​នោះ ទើប​នាង​ដឹងថា​Lukasz Herba បាន​រៀប​គម្រោង​ដើម្បី​នាំ​នាង​យកទៅលក់​ធ្វើ​ទាសករ​ផ្លូវភេទ​វា​ក៏បាន​ប្រាប់​នាង​ថា ប្រសិនបើ​ចង់​រួចខ្លួន​ត្រូវមាន​ប្រាក់​លោះ 300.000 Euro ។​

​ប៉ុន្ដែ Herba ក៏​ព្រលយ​ពាក្យ​ថា រវាង​ពួកគេ​ក៏​អាច​ក្លាយជា​គូ​កំណាន់​បានដែរ ។​ពេល​នោះឯង Aliying ដឹងថា​ជន​ចាប់ជំរិត​រូបនេះ​ហាក់ដូចជា​ចូល​ចិ​ត្ដ​នាង ម្យ៉ាងទៀត​វា​ក៏​ជា​ឱកាស​តែមួយគត់​ដែល​នាង​ត្រូវ ប្រើប្រាស់​ដើម្បី​រំដោះខ្លួន​។​

Aliying ឱ្យដឹងថា​៖ ខ្ញុំ​បង្ហាញ​ភាពស្និទ្ធស្នាល ហើយ​តែង​និយាយ​អំពី​គម្រោង​អនាគត​។​វា​ហាក់ដូចជា​រីករាយ ហើយ​ជជែក​ជាមួយ​ខ្ញុំ​តែ​ពី​រឿង​នោះ​។ ខ្ញុំ​ចាប់ផ្ដើម​ដឹង​ពី​ចំណូល​ចិ​ត្ដរប​ស់វា​។​

ជន​ចាប់ជំរិត Lukasz Herbaអាយុ​៣០​ឆ្នាំ

Herba​ក៏​ដឹងថា​ខ្លូន​ពុំ​អាច​ទទួលបាន​លុយកាក់ ហេតុនេះ​មានតែ​យក​នាង​ធ្វើជា​គូស្នេហ៍ ព្រោះ​ខ្លួន​ក៏​ស្រឡាញ់​នាង​ដែរ ។​មួយរយៈ​ក្រោយមក គេ​បាន​ស្រាយចំណង ហើយ​នាំ​Aliying ទៅកាន់​ស្ថានទូត​អង់គ្លេស ព្រោះតែ​ជឿថា​នាង​ពិតជា​ស្រឡាញ់​ខ្លួន​មែន​។​ជាក់ស្ដែង​ក្រោយពេល​ប៉ូលិស​សួរចម្លើយ​ថា ហេតុអ្វី​បានជា​ហ៊ាន​ធ្វើបែបនេះ​? ជន​ចាប់ជំរិត​ឆ្លើយថា ប្រសិនបើ​មនុស្ស​ស្រី​ម្នាក់​បង្ហាញថា​គេ​ស្រឡាញ់​អ្នក តើ​អ្នក​គិតថា​គេ​នឹង​រត់ចោល​អ្នក​ឬ​? ។​

​ពិតណាស់ Herba បាន​ត្រូវ Aliying បកអាក្រាត ហើយ​តុលាការ​Milan បាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​១៦​ឆ្នាំ​៦​ខែ​៕

សូយន

×