Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Influencer ម៉ាឡេស៊ី​ម្នាក់នេះ ប្រកាស​បរិច្ចាគ «មេជី​វិត» ដល់​អ្នក​ចង់បាន​កូន តែ​បែរ​ត្រូវ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ដោយសារតែ…

ថ្វីត្បិតតែមានអាជីពជាមេធាវីពេញម៉ោង លោក Jiang ដែលជា Influencer ដ៏ល្បីនៅលើបណ្តាញសង្គម ត្រូវបានគេស្គាល់តាមរយៈការបង្កើតខ្លឹមបង្កឲ្យមានភាពចម្រូងចម្រាស។ តែទោះបីជាដឹងថា គាត់ទទួលបានការរិះគន់ប៉ុន្មានឆ្នាំមកនេះក៏ដោយ ក៏លោក Jiang នៅតែបន្តជីវិតរបស់គាត់ តាមរបៀបដែលគាត់មើលឃើញថាសមរម្យ។

ជាក់ស្តែង នៅក្នុងការបង្ហោះនៅលើ Instagram កាលពីពេលថ្មីៗនេះ លោក Jiang បានធ្វើការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើល ដល់អ្នកដែលចង់បានកូន។ នោះគឺសម្រាប់អ្នកដែលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីមានកូន ប៉ុន្តែមិនបានសម្រេច ហេតុនេះ លោក Jiang មានដំណោះស្រាយសម្រាប់អ្នក ហើយវាអាស្រ័យលើអ្នកក្នុងការសម្រេចចិត្ត ឬសូម្បីតែពិចារណារឿងនេះ។

លោក Jiang បានធ្វើការប្រកាសបែបនេះថា៖ «ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​បរិច្ចាគ​មេ​ជីវិត​ឈ្មោល​របស់​ខ្ញុំ​ដល់​អ្នក​ហើយ។ តែអ្វីដែលខ្ញុំត្រូវការ គឺអាំងប៉ាវ»។ Jiang ថែមទាំងបានធានាថា ប្រសិនបើអ្នកជាអ្នកទទួល «អំណោយ» របស់គាត់ នោះក្មេងកើតមកនឹងធំធាត់ដូចគាត់ ស្បែកសស្អាត និងទទួលបានការងារវិជ្ជាជីវៈដូចអ្វីដែលគាត់ធ្វើសព្វថ្ងៃអ៊ីចឹង។

ទោះជាយ៉ាងណា គេបានសម្តែងការហួសចិត្តថា ពិតមែនហើយ តាមហ្សែន វាអាចទៅរួចនៅពេលនិយាយអំពីលក្ខណៈរាងកាយ ប៉ុន្តែការទស្សន៍ទាយជោគវាសនាអនាគតរបស់កូនគាត់ ក្នុងអាជីព គឺវាហាក់ដូចជានៅឆ្ងាយពេកហើយ។

នៅពេលបានលឺបែបនេះហើយ អ្នកនិយមលេងអ៊ីនធឺណិត បានឆ្លើយតប និងរិះគន់ ចំពោះខ្លឹមសារនេះ ដោយនិយាយថា ពួកគេនឹងស្វែងរកជម្រើសផ្សេងទៀត ជាជាងសុំជំនួយពី Jiang ។ ក្នុងនោះ មនុស្សជាច្រើនបានសើចចំអក និងដាក់ឲ្យបែបនេះថា៖ «តើមានស្រ្តីណាម្នាក់ត្រូវការវាទេ?, ខ្ជិលណាស់ ខ្លាចកូនកើតមកដូចឯង អត់អីទេអរគុណហើយ, ប្រសិនបើអ្នកចង់បរិច្ចាគគ្រាន់តែធ្វើរឿងនេះ ហេតុ​អ្វីចាំបាច់​រំពឹង​មានអាំងប៉ាវ​?,..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ=> (Video)

×