តាម The Sun ស្ត្រីម្នាក់ដូចគ្នាបេះបិទនឹងប្រធានាធិបតីអាមេរិក Donald Trump ទើបត្រូវបានគេប្រទះឃើញលើរថយន្តក្រុងនៅរុស្ស៊ី ។
ភាពដូចគ្នាឥតខ្ចោះរបស់ស្ត្រីនេះ នឹងប្រធានាធិតីអាមេរិក Trump ។
រូបថតស្ត្រីនេះនៅទីក្រុង Rostov ថ្ងៃទី ១៦ ខែកក្កដា ធ្វើឲ្យប្រជាអ៊ិនធើណេតនាំគ្នាបើកភ្នែកក្រឡង់ ។ វាត្រូវបានចែករំលែកតាមអនឡាញ អមដោយចំណងជើងថា “ខណៈពេលដែលប្រធានាធិបតីអាមេរិក គេចខ្លួនពីចារកម្មរុស្ស៊ី!” ។
រូបថតស្ត្រីនេះ នៅទីក្រុង Rostov ថ្ងៃទី ១៦ កក្កដា ។
គួររំលឹកឡើងវិញថា ប៉ុន្មានខែមុន មានស្ត្រីកសិករ ម្នាក់នៅប្រទេសអេស្បាញ ក៏ត្រូវបានប្រសិទ្ធនាមថា បងប្អូនភ្លោះ និងលោក Trump ផងដែរ ។ គាត់ឈ្មោះ Dolores Leis Antelo .
“បងប្អូនភ្លោះ” ស្រីម្នាក់ទៀត របស់ Trump នៅអេស្បាញ ៕ ចន្ទ្រា