ដូចដែលបានដឹងហើយថា បច្ចុប្បន្ននេះ ការទូទាត់ ផ្ទេរប្រាក់ និងបង់ថ្លៃសេវាកម្មផ្សេងៗយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធប្រតិបត្តិការ QR Code របស់ធនាគារ នៅលើទូរស័ព្ទដៃ គឺសង្កេតឃើញថា មានការប្រើប្រាស់សឹងតែទូលំទូលាយទៅហើយ សម្រាប់បងប្អូនពលរដ្ឋខ្មែរជាច្រើន។
តែដោយឡែក ថ្មីៗនេះ រូបភាពមួយសន្លឹក ដែលបង្ហាញម្ចាស់តូបលំហែកម្សាន្តមួយកន្លែង ដាក់ស្លាកមិនទទួលការទូរទាត់ថ្លៃការហូបចុក តាមរយៈការ «បាញ់» តាមកុងធនាគារ ពីភ្ញៀវ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងផ្ទុះការវែកញែកឡើងព្រោងព្រាត ក្នុងចំណោមអ្នកនិយមលេងបណ្តាញសង្គម។
ជាក់ស្តែង តាមរយៈក្រដាសព្រីនមួយសន្លឹក ដែលត្រូវបានបិទប្រកាសនៅក្នុងតូប បានសរសេរឲ្យដឹងបែបនេះថា៖ «សូមអធ្យាស្រ័យ ហាងយើងខ្ញុំទទួលជាសាច់ប្រាក់សុទ្ធ NO ABA NO ACLEDA»។
ក្រោយពីបានឃើញការប្រកាសបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងការហួសចិត្តយ៉ាងខ្លាំង និងនាំគ្នាផ្ទុះការវែកឡើងព្រោងព្រាតតែម្តង។ ក្នុងនោះ អ្នកខ្លះថា អាចមកពីកន្លែងលក់ដូរម្ចាស់តូប គ្មានសេវាអ៊ីនធើរណែតគ្រប់គ្រាន់ និងខ្លះទៀតថា អាចមកពីម្ចាស់តូបមិនចេះប្រើ ABA។
តែទន្ទឹមនឹងមានមនុស្សជាច្រើន ផ្ទុះការរិះគន់ថា ដើរមិនទាន់សម័យនឹងគេ អ៊ីចឹង កុំរអ៊ូរទាំស្ងាត់ភ្ញៀវ ឬ ជាគោលការណ៍ប្រឈមនឹងអង្គុយបក់រុយហើយ ក៏មានអ្នកឆ្លើយតបទៅវិញថា៖ «យ៉ាប់ណាស់ តែៗស្ករៗ ភ្ញៀវគេមកពេញៗហាង មិចគេមានលុយក្រៅអោយ គង់មានថ្ងៃណាមួយខូចឡានខូចម៉តូ អត់លុយអោយគេណា អាង ABA ចុះបើជាងហ្នឹងអត់មាន ABA មិនអាសន្នធំហើយ, ម្ចាស់ហាងប្រកាសបែបនេះ ខាតឬចំណេញ? 100% គឺបាត់ភ្ញៀវ តែជាសាររំលឹកកុំអាង ABA និង Acleda ពេក ប្រយ័ត្នរកទឹកសុទ្ធ១ដបផឹកមិនបាន ព្រោះមានអ្នកខ្លះ គ្រាន់តែទិញទឹក១ដប ១០០រៀល ក៏បាញ់ ABA ដែរលោកព្រះ!!,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង