Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពៃ​បាត់! ទីបំផុត តារាចម្រៀង អនុស្សាវរីយ៍ ចេញមុខ​សុំទោស​នារី​ពលករ​កូ​រ៉េ តែម​ហា​ជន​ដាក់ឲ្យ​កាន់​តែ​ធ្ង-ន់ ក្រោយ​ឃើញ​ទ-ង្វើ​សុំទោស និង​ប្រើពាក្យ​បែបនេះ…

spot_img

កាលពីពេលកន្លងទៅថ្មីៗនេះ រឿងអាស្រូវស្នេហា របស់តារាចម្រៀងលោក យឿន សូត្រអនុស្សាវរីយ៍ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីនារីស្រស់ស្អាតជាពលករនៅកូរ៉េ ដែលមានឈ្មោះថា ស្រីនាង បានទម្លាយរឿងរ៉ាវចេញខ្ទេច ក្រោយពីតារាចម្រៀងរូបនេះ បានមានទំនាក់ទំនងស្នេហាជាមួយខ្លួនអស់រយៈពេលជិត១ឆ្នាំ រហូតដល់ថ្នាក់នាងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ជាក់ចិត្តស្មោះ ប៉ុន្តែ ចុងក្រោយ នាងពិតជាស្លុតជាខ្លាំង នៅពេលបានដឹងថាតារាចម្រៀងរូបនេះ បានកុហកថារូបគេបានចែកផ្លូវគ្នាពីប្រពន្ធហើយ ខណៈស្រ្តីជាប្រពន្ធដែលមានឈ្មោះថា ស្រីពេជ្រ បានបង្ហោះសារមកគំរាមរូបនាង និងគ្រួសាររបស់នាង ឲ្យឈប់មានទំនាក់ទំនងជាមួយប្តីខ្លួន។

ទាក់ទងរឿងនេះ ស្រីនាង បានរៀបរាប់ឲ្យដឹងថា នាងបានជួប និងចាប់ផ្តើមមានទំនាក់ទំនងស្គាល់គ្នា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក គឺនៅពេលដែលលោក អនុស្សាវរីយ៍ មកច្រៀងនៅប្រទេសកូរ៉េ ហើយនាងក៏បានសុំថតរូបក្នុងនាមជាហ្វេន។ បន្ទាប់មក នាង និងលោក អនុស្សាវរីយ៍ ក៏បានប្រែក្លាយមិត្តភាពរវាង Fan និង Idol ទៅជាសង្សារ ដែលបានខលជួបមុខគ្នាតាមឆាតជាវីដេអូ សឹងតែគ្មានលោះថ្ងៃនោះទេ បន្ទាប់ពីលោក អនុស្សាវរីយ៍ បានសារភាពសុំស្រលាញ់ដោយប្រាប់ថា រូបគេធ្លាប់មានប្រពន្ធតែបែកគ្នាហើយ។

ស្រីនាង បានឲ្យដឹងទៀតថា ទន្ទឹមនឹងទំនាក់ទំនងស្នេហាកាន់តែស្និទ្ធស្នាលជាមួយគ្នា លោក អនុស្សាវរីយ៍ បានរុំអុកដោយបង្ខំឲ្យនាងវិលមកស្រុកខ្មែរឲ្យលឿនៗ ដើម្បីបានជួបមុខគ្នា ព្រោះអារម្មណ៍នៃសេក្តីស្នេហាពុះកញ្ជ្រោលខ្លាំង។ ទោះជាយ៉ាងណា នាងបានប្រាប់ថា មិនអាចទៅបានទេ ព្រោះធ្វើការបំពេញទៅតាមអាណត្តិការងារ បើជាគូព្រេងពិតនឹងបានជួបគ្នាហើយ។

ស្រីនាងបន្តថា ដោយសារតែលោក អនុស្សាវរីយ៍ បានព្យាយាមស្កាត់ទៅជួបគ្រួសាររបស់នាង នៅទីរួមខេត្តកំពង់ឆ្នាំង និងសូម្បីតែងខលសួរសុខទុក្ខម្តាយរបស់នាង ជាហេតុធ្វើឲ្យរូបនាង កាន់តែបាក់ចិត្តស្រលាញ់ជឿជាក់ រហូតហ៊ានលះបង់សាក់ចារ «ឈ្មោះ» និង «រូប» របស់តារាចម្រៀងរូបនេះ នៅនឹងដៃរបស់នាង ដោយគ្មានស្តាយក្រោយនោះទេ។

តែអ្វីដែលធ្វើឲ្យនាងស្លុតចិត្តខ្លាំងនោះ គឺខណៈពួកនាងកំពុងល្អូកល្អឺននឹងគ្នា ទោះម្នាក់នៅខ្មែរ ម្នាក់នៅកូរ៉េក៏ដោយ ស្រាប់តែនាងបានប្រទះឃើញគណនីប្រពន្ធលោក អនុស្សាវរីយ៍ បង្ហោះរូបជាប្តីប្រពន្ធនឹងគ្នា ដោយភ្ជាប់សារផ្តាំឲ្យនាងឈប់ទាក់ទងប្តីរបស់ខ្លួនជាបន្ទាន់។ លើសពីនេះ ប្រពន្ធរបស់លោក អនុស្សាវរីយ៍ ដែលគេស្គាល់ឈ្មោះថា ស្រីពេជ្រ ក៏បានប្រាប់គ្រួសាររបស់នាង ឈប់បន្តមានទំនាក់ទំនង និងឲ្យផ្តាំទៅកូនស្រីនៅកូរ៉េ ផ្តាច់ទំនាក់ទំនងស្នេហាជាមួយប្តីរបស់ខ្លួនទៀតផង។

ក្រោយពីដឹងការពិតនេះ ដែលធ្វើឲ្យឈឺចិត្តយ៉ាងខ្លាំង ស្រីនាង ក៏បានបង្ហោះវីដេអូភស្តុងតាងជាបន្តបន្ទាប់ និងសូមឲ្យលោក អនុស្សាវរីយ៍ ចេញមុខសុំទោសនាង និងគ្រួសាររបស់នាងជាសាធារណៈ ចំពោះទង្វើដែលតារាចម្រៀងរូបនេះ បានកុហកបោកប្រាស់ទឹកចិត្តស្រលាញ់ និងការលះបង់របស់នាង និងសូម្បីធ្វើឲ្យខូចកិត្តិយសគ្រួសាររបស់នាងទៀតផង។

តែនៅពេលរឿងនេះបានបែកធ្លាយ ធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ សម្តែងការហួសចិត្តខ្លាំង ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះ ដែលប្រហែលចង់មានស្នេហាលួចលាក់តែមិនដូចបំណង និងមិនទទួលខុសត្រូវ បែរជាប្រាប់បណ្តាញព័ត៌មានថា ខ្លួនមិនដែលស្គាល់ស្រីនាង នៅកូរ៉េណានោះទេ និងគំរាមឲ្យនាងលុបរូបដែលបានផុសចោលទាំងអស់ ពុំនោះទេរូបគេនឹងធ្វើតាមផ្លូវច្បាប់។

ទោះជាយ៉ាងណា ដោយសារមិនអាចប្រកែកនឹងភស្តុតាង វីដេអូឆាតទៅស្រីនាង យ៉ាងច្បាស់ៗ ហើយខ្លាំងរកប្តឹងខាងស្រីទៀត ត្រូវបានមហាជនព្រលះឲ្យកាន់តែធ្ងន់ ខណៈព័ត៌មានចុះផ្សាយកាន់តែល្បីខ្លាំង នៅទីបំផុត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ តារាចម្រៀងរូបនេះ បានចេញវីដេអូទទួលស្គាល់កំហុស និងសុំទោសមហាជន ព្រមទាំងភាគីខាងស្រី ដើម្បីសុំបញ្ចប់រឿង។ តែទោះជាយ៉ាងណា ការចេញមុខសុំទោសសឹងមិនដល់១នាទីនេះ បានធ្វើឲ្យមហាជនដាក់ឲ្យកាន់តែធ្ងន់ ព្រោះពុំត្រឹមបញ្ចេញអកប្បកិរិយាហាក់មិនទន់ភ្លន់ទេ និងសូម្បីនិយាយថា មហាជនតែង «យល់ច្រលំ» ចំពោះរឿងនេះ ដែលស្តាប់ហើយគួរឲ្យហួសចិត្តខ្លាំងតែម្តង។

ក្រោយពីបានឃើញចេញមកសុំទោសហាក់គ្រាន់តែធ្វើឲ្យរួចតែពីមាត់បែបនេះ អ្នកលេងបណ្តាញសង្គម បានដាក់ឲ្យបែបៗនេះថា៖ «សុំទោសស្អី? គេយល់ច្រលំ? គ្មាននណាយល់ច្រលំទេ​ អាអូនឯងខុសខ្លួនឯងទេ​ កុំប្រើពាក្យថាគេយល់ច្រលំ​ ត្រូវប្រើពាក្យថា​ សុំទោសចំពោះកំហុសខ្លួនឯងបានត្រូវ, សុំទោសចេញពីចិត្តអត់, ខ្លួនបានសាងកំហុសធំហើយ មិនសុំទោសទោសខាងស្រីភ្លាមៗទេ តែបែររកចង់ប្តឹងគេទៀត តែប៉ះគេខ្លាំងដែរ ចុងក្រោយស្ពៃអានាង… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×