Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​មែន! បុរស​ម្នាក់​នៅ​មានជីវិត​ដ៏​​អព្ភូតហេតុ បន្ទាប់​ត្រូវ​រ-ន្ទះបា-ញ់២ដង ក្នុងរយៈពេល ៥ នាទី

ថ្មីៗនេះ ទីក្រុង Guizhou ប្រទេសចិន បានជួបព្យុះផ្គររន្ទះយ៉ាងខ្លាំង។ ហើយទន្ទឹមនឹងគ្រោះធម្មជាតិដ៏គួរឲ្យខ្លាចនេះ បុរស​ម្នាក់​ឈ្មោះ Liu Nan ត្រូវ​រន្ទះបាញ់​២​ដង​ជាប់​គ្នា​ក្នុង​រយៈពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ។ តែអាចចាត់ទុកថាមានសំណាងខ្លាំងណាស់ដែលនៅមានជីវិត ដោយគាត់​អាចមានឱកាស​ទូរស័ព្ទ​ហៅ​រថយន្តសង្គ្រោះ​មក​ជួយ ហើយគ្រាន់តែរបួស​​រលាក​កម្រិត​ទី​បី។

លោក Liu ត្រូវបានរន្ទះបាញ់នៅមាត់ទ្វារផ្ទះរបស់គាត់។ ក្នុងនោះ លើកទី១ ​គាត់​ត្រូវ​រន្ទះបាញ់ ដេកដួល​នៅនឹងកន្លែង និងលើកទី២ នៅពេលដែលគាត់ភ្ញាក់ដឹងខ្លួនដោយអព្ភូតហេតុ Liu បានឃើញប្រពន្ធ និងកូនៗរបស់គាត់ ភ័យស្លន់ស្លោយ៉ាងខ្លាំង ពេលគាត់ដេកលើដី។ គាត់​បាន​ដឹង​ថា​គាត់​ត្រូវ​រន្ទះ​បាញ់ ហើយ​គាត់​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់។ បុរសវ័យកណ្តាលរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ហើយគ្រូពេទ្យបានបញ្ជាក់ថា គាត់ត្រូវបានរន្ទះបាញ់មិនមែនម្តងទេ ប៉ុន្តែពីរដង។ គាត់​បាន​បង្ហាញ​ការ​រលាក​កម្រិត​ទី​បី​នៅ​ជើង ចង្កេះ និង​គូទ។

ក្រោយ​បានធូរស្រាលពីរបួស និងភាព​តក់ស្លុត Liu បានប្រាប់ឲ្យដឹងថា «ខ្ញុំត្រូវបានវាយចេញភ្លាមៗនៅពេលនោះ ហើយប្រហែលជាត្រូវការពេលប៉ុន្មានវិនាទី ដើម្បីក្រោកដឹងខ្លួន។ បន្ទាប់មកពន្លឺជះចំមុខក៏មកម្តងទៀត ស្រាប់តែរន្ទះបានវាយប្រហារតែម្តង ហើយខ្ញុំក៏ដេកដួលនៅលើដី។ ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា​ត្រូវ​អគ្គិសនី​ឆក់​ក៏​ដោយ ខ្ញុំ​មិន​ដឹង​ថា​ដី​ទាំង​មូល​ក៏​មាន​ចរន្ត​អគ្គិសនី​ដែរ»។ លោក Liu បន្ថែមថា គាត់មិនដែលគិតថា នឹងមានរឿងហេតុដូចជារន្ទះ កើតឡើងចំពោះគាត់នោះទេ។

ទោះជាយ៉ាងណា ការរលាកអគ្គិសនី អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជាលិកាស្បែករបស់មនុស្ស។ ជាសំណាងល្អ បន្ទាប់ពីស្នាក់នៅក្នុងមន្ទីរពេទ្យសម្រាប់ការសង្កេត ស្ថានភាពបច្ចុប្បន្នរបស់ Liu មានស្ថេរភាព ហើយជំហានបន្ទាប់ គឺត្រូវធ្វើប្រតិបត្តិការជួសជុលដំណាក់កាលទីពីរ រួមទាំងផលប៉ះពាល់លើរូបរាង ហើយការព្យាបាលប្រឆាំងនឹងស្លាកស្នាមបន្ថែមទៀត នឹងត្រូវបានអនុវត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×