Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អ្នក​រើស​អេតចាយ​រើស​បាន​កាបូប​លុយ​នៅតាម​ដងផ្លូវ តែ​អ្វី​ដែល​គាត់​ធ្វើ​ពេល​បន្ទាប់ គួរឲ្យ​សរសើ​រណាស់​ (មានវីដេអូ)

spot_img

​បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើការ​ពិសោធន៍​មួយ ដោយ​គាត់​បាន​ទម្លាក់​កាបូប​លុយ​ចោល​នៅលើ​​ដងផ្លូវ ដើម្បី​ចង់​ដឹង​ថា តើ​អ្នក​ដែល​រើស​បាន យក​ទៅឲ្យ​ម្ចាស់​ដើមគេ​វិញឬ​អត់​?

​នៅ​ថ្ងៃ​ធ្វើ​ការពិសោធន៍ គាត់​បាន​ប្រទះឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ដើរ​រើស​សំបក​កំប៉ុង​តាម​ដង​​ផ្លូវ​។ គាត់​ឃើញ​ស្ត្រី​ចំណាស់​នោះ​រើស​បាន​កាបូប​របស់គាត់ ហើយ​គាត់​គិតក្នុងចិត្ត​ថា ស្ត្រី​អ្នក​រើស​អេត​​ចាយ​នោះ អាច​នឹង​យក​កាបូប​លុយ​ទុក ប៉ុន្តែ ការវាយតម្លៃ​របស់​គាត់​គឺ​ខុស​ទាំង​ស្រុង ហើយ​អ្វី​ដែល​​ស្ត្រី​ចំណាស់​ក្រីក្រ​ម្នាក់​នោះ​ធ្វើ គឺ​ធ្វើឲ្យ​គាត់​រំជួលចិត្ត​ជាខ្លាំង និង​ជា​រឿង​នឹកស្មាន​មិន​ដល់​។​

​ស្ត្រី​ចំណាស់​រូបនោះ ចិញ្ជឹម​ជីវិត​ដោយសារ​តែ​ការរើស​សំរាម និង​របស់របរ​ក្នុង​ធុងសំរាម​យកទៅលក់​។ ស្ត្រី​រូប​នេះ ក្រ​ទ្រព្យ​មែនពិត ប៉ុន្តែ​ចិត្ត​របស់​គាត់​មិន​ក្រ​នោះឡើយ​។​

​បើ​តាម​វីដេអូ​ដែល​លួច​ថត​បានបង្ហាញ​ថា នៅពេល​រើស​បាន​កាបូប លោកយាយ​ម្នាក់​នោះ គាត់​បាន​ឆែក​មើល​ក្នុង​កាបូប ដោយ​ឃើញ​លុយ និង​អត្ត​សញ្ញាប័​ណ្ឌ​ផងដែរ​។​

​នៅពេល​ឆែក​មើល​កាបូប​រួចហើយ គាត់​បាន​អង្គុយ​សម្លឹងមើល​ឆ្ងាយ ហាក់​កំពុង​គិត​អ្វី​មួយ​​ប៉ុន្តែ​មួយស្របក់​ក្រោយមក គាត់​ក៏​បាន​ក្រោកឈរ និង​ដើរ​ចេញ ដោយ​កាន់​កាបូប​លុយ​នៅ​នឹង​ដៃ​។​

​ដំបូង​ឡើយ បុរស​ដែល​តាម​ថត​សកម្មភាព​គាត់ មិនដឹងថា​គាត់​កំពុង​ទៅ​ណា​ឡើយ ហើយ​ក៏​សម្រេច​​ចិត្ត​ដើម​គាត់ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក គាត់​ក៏​មាន​អារម្មណ៍​ភ្ញាក់ផ្អើល នៅពេល​ឃើញ​ស្ត្រី​ចំណាស់​​ម្នាក់​នោះ បាន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​។​

​បន្ទាប់​ពី​ចូល​ប៉ុស្តិ៍ប៉ូលីស​បាន​មួយសន្ទុះ គាត់​ក៏​បាន​ត្រឡប់​ចេញ​មក​វិញ ដោយ​ដៃទទេ រួច​ដើរ ត្រឡប់ទៅផ្ទះ​។​

​យើង​អាច​សន្និដ្ឋានបាន​យ៉ាងច្បាស់​ថា គាត់​ប្រាកដ​ជា​យក​កាបូប​លុយ​ដែល​គាត់​រើស​បាន​នោះ ទៅឲ្យ​ប៉ូលីស ដើម្បី​ឲ្យជួយ​ស្វែងរក​ម្ចាស់​វា​វិញ​។

​បុរស​ដែល​តាម​ថត គឺ​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង នៅពេល​ឃើញ​សកម្មភាព​របស់​ស្ត្រី​រូបនោះ​។ ទោះបីជា​ជីវិត​ជួប​ការលំបាក​ក៏ដោយ ស្ត្រី​រូប​នោះ បាន​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ ដែល​មនុស្ស​ភាគច្រើន​​មិន​អាច​ធ្វើ​រឿង​ដូច​គាត់​។ គាត់​អាច​យក​កាបូប​នោះ​ទុក​បាន ព្រោះ​គ្មាន​នរណា​គេ​ឃើញ ប៉ុន្តែ​គាត់​សុខចិត្ត​យក​វា​ទៅឲ្យ​ប៉ូលីស​។​

​អ្វី​ដែល​យើង​បាន​រឿង​សូត្រ​ពី​រឿង​នេះ​គឺថា “​កុំ​ប្រញាប់​វាយ​តម្លៃ​មនុស្ស​ក្នុង​ផ្លូវ​អាក្រក់​លឿន​ពេក ដោយ​គ្រាន់តែ​ឃើញ​រូបរាង​ខាង​ក្រៅ​របស់​ពួកគេ​។ មនុស្ស​ល្អ​ម្នាក់ មិន​ស្ថិត​លើ​រូបរាង​ខាងក្រៅ​នោះ​ទេ​ ​ប៉ុន្តែ​ស្ថិត​លើ​ផ្លូវ​ចិត្ត​របស់​ពួកគេ​។ មនុស្ស​ស្អាត​មិន​ប្រាកដ​ថា​ជា​មនុស្ស​ល្អ ហើយ​មនុស្ស​ល្អ ក៏​មិន​ប្រាកដ​ថា​ស្អាត​ដែរ​”៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

 

spot_img
×