ទំព័រហ្វេសប៊ុកមួយបានបញ្ចេញពីសកម្មភាពដ៏អាម៉ាស់មួយ របស់ស្រីស្អាតម្នាក់ ខណៈដើរទៅផ្ទះរបស់នាងនៅពេលព្រឹកព្រលឹម បន្ទាប់ពីបានចំណាយពេលនៅខាងក្រៅពេញយប់ ហើយត្រូវបានអ្នកស្រុកអ្នកភូមិដែលទើសភ្នែក ថតបង្ហោះឡើងបណ្តាញសង្គម ។
ផេកហ្វេសប៊ុកនោះដែលបានដាក់ចំណងវីដេអូនេះថា «មើលរាងនារីម្នាក់ដើរគួរឲ្យអាម៉ាស់ ( ‘The Maga Walk of Shame’) ត្រូវបានគេរិះគន់កាលពីឆ្នាំមុន ចំពោះទង្វើធ្វើបាបអ្នកដទៃ ដើម្បីសម្រាប់ភាពសប្បាយរីករាយដោយខ្លួនឯងពួកគេ និងក៏ដើម្បីតែប្រយោជន៍ទទួលការទស្សនាច្រើន ពីអ្នកលេងអ៊ីនធើរណែត» ។
នារីរងគ្រោះ ត្រូវបានដឹងថា កំពុងដើរចេញពីសណ្ឋាគារ និងវិលត្រឡប់មកផ្ទះរបស់នាងវិញ បន្ទាប់ពីចំណាយពេលពេញមួយយប់នៅខាងក្រៅ… ។
នៅក្នុងវីដេអូ បានបង្ហាញបុរសម្នាក់ដើរតាមស្ត្រីវ័យក្មេងម្នាក់ ដែលកំពុងដើរនៅលើដងផ្លូវនាពេលព្រឹកព្រលឹម ហើយបុរសនោះបានសួរទៅនាងដដែលថា តើនាងចំណាយពេលពេញ១យប់នៅកន្លែងណាដែរ? ។
នាងបានប្រាប់គាត់ដោយស្ទាក់ស្ទើរថា៖ «នៅផ្ទះល្វែង» ។ ទីបំផុត បុរសនោះបានបញ្ចប់ការថតជាមួយពាក្យ២ម៉ាត់ថា៖ «សូមងូតទឹកផង» ។
នារីរងគ្រោះ ក៏ត្រូវបានឃើញដើរយកដៃបិទបាំងមុខ និងបង្ខំដើររហូតដាច់ខ្សែស្បែកជើងទៀតផង ។
មនុស្សជាច្រើនបានចូលខមិននៅលើវីដេអូនោះ ដោយនិយាយថាវាជាការយាយីមួយ ៕ ឧត្តម (ប្រភព៖ Metro)