Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី សម្រេចការ​បិទ​ផ្សាយ​ទិន្នន័យ ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ​ចំនួន​១៥៦៥​ក្បាលដី នៅ​សង្កាត់​ស្ទឹងមានជ័យ​

ភ្នំពេញ ​៖ ដី​ដែល​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ​ចំនួន​១៥៦៥​ក្បាលដី នៅ​ភូមិ​តំណាក់​ធំ​១ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់ និង​ប្រទានកម្ម ជូន​ប្រជាពលរដ្ឋ និង​បាន​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ឲ្យ​បងប្អូន​មក​ពិនិត្យមើល ជៀសវាង ខុស​អក្ខរាវិរុទ្ធ​​ខុស​ឈ្មោះ​ឬ​បាត់​ទំហំ​ដី​ជាដើម ។​

​ពិធី​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត​ន​ន្ទ​មុនី សង្កាត់ ស្ទឹងមានជ័យ​ ​ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ ​​និង​មាន​ការចូលរួម ពី​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការងារ​ដឹកនាំ របស់​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​​ចំណាយ​ដីឯកជន​របស់​រដ្ឋ​ជិត​១០០​ហិកតា ជូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ ។ ជាក់ស្តែង​នៅ​ពេល​នេះ​ ​សម្តេច​បាន​សម្រេច​ប្រគល់​ដី​ចំនួន ៩០៥ ក្បាល​ដី​នៅ​ភូមិ​តំណាក់​ធំ និង​៦៦០​ក្បាល​ដី​នៅ​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ​ដែល​សរុប​ទាំងអស់​ចំនួន​១៥៦៥​ក្បាលដី​។​

​លោក បាន​បន្តថា “​នេះ​ជា​ដំណាក់កាល​ចុងក្រោយ មុន​យកទៅ​បោះពុម្ព​ជា​ប័ណ្ណកម្មសិទ្ធិ ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​ ​ការបិទ​ផ្សាយ​ក្បាល​ដី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដូច្នេះ​ទេ សូម​បងប្អូន​មក​ពិនិត្យមើល ក្បាល​ដី​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ ចៀសវាង​​ខុស​អក្ខរាវិរុទ្ធ កម្មសិទ្ធិ​រួម ជា​ប្តី ជា​របស់​ប្រពន្ធ ជាដើម ឬ​​ការបាត់​ទំហំ​ដី​ជា​ដើម ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​របស់​យើង ត្រូវ​ចុះ​ពិនិត្យ និង​កែ សម្រួល​ឡើងវិញ ឲ្យមាន​តម្លាភាព​” ។ លោក​ក៏​បាន​បញ្ជាក់ថា​ ​ក្បាល​ដី​ជា​នឹង​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នេះ ជា​អតីត​ដី​របស់​វិទ្យុជាតិ នៃ​ក្រសួង​ព័ត៌មាន ហើយ​​ការងារ​នេះ​នៅក្រោយ​ការបោះឆ្នោត នឹង​ប្រគល់​ជូន​បងប្អូន មិនមែន​សន្យា​ខ្យល់​នោះទេ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី ក្រោម​អង់​តែ​ន​របស់​វិទ្យុជាតិ នៃ​ក្រសួង​ព័ត៌មាន​នេះកន្លងមកនេះ​​ពិតជា​រស់នៅ​ដោយ​ការភ័យព្រួយ ដោយសារ​តែ​បងប្អូន​រស់ នៅលើ​ដី​ឯកជន​របស់​រដ្ឋ មិនដឹងថា ថ្ងៃ​ណា​ត្រូវ​គេ​ដេញ​ចេញ​នោះទេ​។​​ប៉ុន្តែ​នៅពេល​នេះ​មិន​ត្រឹមតែ​មិន​ដេញចេញ​ប៉ុណ្ណោះ​ទេ សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅបាន​​ប្រគល់ជូន​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ថែម​ទៀត ។ នេះ​ជា​ការយកចិត្តទុកដាក់​របស់​សម្តេច ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​​ដែល​តែងតែ​គិតគូរ​ជា​និច្ច ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ឃួង ស្រេង ក្នុងឱកាស​នោះ ក៏​បាន​ស្នើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មក​ពិនិត្យ​ក្បាល​ដី​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ ចៀសវាង​​ខុស​អក្ខរាវិរុទ្ធ កម្មសិទ្ធិ ឬ​បាត់​ទំហំ​ដី​ជា ដើម្បី​ឲ្យ​មន្ត្រី​របស់​យើង​ពិនិត្យ​និង​កែសម្រួល​ឡើងវិញ ឲ្យមាន​តម្លាភាព ៕​ ​ដោយ​៖ កូឡាប​

×