Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ជោរ​! ប្រពន្ធដើម​ឡើង «​ទំ​» លើ​ក្បាល​រថយន្ត​ប្តី និង​វាយកម្ទេច​កញ្ចក់​មុខ​យ៉ាង​សាហាវ ទោះ​ប្តី​បន្ត​បើក​សម្ងំ​ជាមួយ​ស្រី​ក្មេង (​វីដេអូ​)

spot_img

​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ដ៏​ពោរពេញ​ដោយ​កំហឹង​យ៉ាងខ្លាំង ដែល​តាម​ទាន់​ប្តី​របស់​នាង​កំពុងបើក​រថយន្ត​ដឹក​ស្រី​ស្នេហ៍ បានសម្រេច​ប្រឈមមុខ​នឹង​ប្តី និង​ស្រី​ស្នេហ៍​របស់គាត់ ឡើង​បែកផ្សែង​ទាំង​កណ្តាល​ថ្ងៃ ដែល​បង្ក​ឲ្យ​អ្នកដំណើរ​ឈប់​ចោមរោម​មើល​ដ៏​ភ្ញាក់ផ្អើល ស្ថិតនៅ​លើផ្លូវ​មួយកន្លែង នា​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។​

​វីដេអូ​ដ៏​រន្ធត់ ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់ នៅក្នុង​ទីក្រុង Nanjing បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​ក្បាល​រថយន្ត Audi ពណ៌​ខ្មៅ ដែល​ត្រូវបាន​គេ​ដឹងថា មាន​បុរស​ម្នាក់​ត្រូវជា​ប្តី​របស់​នាង និង​ស្ត្រី​ម្នាក់ទៀត​ជា​ស្រី​ស្នេហ៍ កំពុង​សម្ងំ​នៅក្នុង​នោះ ។​

​ទោះយ៉ាងណា បុរស​ជា​ប្តី​រូបនោះ ពុំបាន​ឈប់​រថយន្ត​ទេ និង​រក្សា​បន្ត​បើក​តាម​ដងផ្លូវ​មមា​ញឹម​មួយ ខណៈ​អ្នកដំណើរ​ជាច្រើន​សម្លឹងមើល​ជាមួយ​ភាព​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ។​

​អង្គុយ​នៅលើ​ក្បាល​រថយន្ត​កំពុង​ចលនា ស្ត្រី​ជា​ប្រពន្ធដើម​នោះ ត្រូវ​បានឃើញ​ស្រែក​ដាក់​ប្តី​របស់​នាង តាមរយៈ​កញ្ចក់​មុខរ​ថ​យន្ត​បណ្តើរ និង​វាយ​កញ្ចក់​ជាមួយ​ដំបង​បណ្តើរ​យ៉ាង​សន្ធាប់ ។​

​នាង​ត្រូវ​បានលឺ​ស្រែក​ខ្លាំង​ថា​៖ «​បើកទ្វារ​! ខ្ញុំ​តាម​ទាន់​ស្រី​ស្នេហ៍​អ្នកឯង​ហើយ​!» ។​

​ទោះយ៉ាងណា បុរស «​មានខ្លួន​» រូបនោះ ដែល​គេ​ជឿថា​ជា​ប្តី​របស់​នាង ពុំ​អើពើ​នឹង​នាង​ទេ និង​បន្ត​បើករថយន្ត​ទៅជិត​សង្កាត់​លក់ដូរ​ទំនិញ Nanjing Aqua City, នេះ​បើ​យោងតាម Yangtze Enving News ។​

​ស្ត្រី​រូបនោះ​បាន​បន្ត​ស្រែក​ទៀតថា​៖ «​មី​ស្រី​ថោកទាប ចុះ​ចេញមក​!! ចុះ​ចេញមក​!!» ។​

​រថយន្ត Audi នោះ​បន្ទាប់មក បាន​ឈប់​នៅ​ភ្លើងស្តុប​ផ្លូវ​ប្រសព្វ​មួយ ទីកន្លែង​ដែល​បុរស​នោះ​ចុងក្រោយ​បាន​ចុះ​ចេញពី​ក្នុង​រថយន្ត ។​

​ពួកគេ​ទាំងពីរ បន្ទាប់មក បានចាប់ផ្តើម​ឈ្លោះប្រកែក​គ្នា​ឡើង​តឹង​សរសៃ​.​ក នៅលើ​ចិញ្ចើមផ្លូវ ដោយ​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បានឃើញ​វាយ​ទាត់​ធាក់​បុរស​នោះ​យ៉ាង​ចាស់ដៃ ខណៈ​ស្រី​ស្នេហ៍​នៅតែ​សម្ងំ​នៅក្នុង​រថយន្ត ។​

​ស្ត្រី​នោះ​បន្ត​ស្រែក​ទៀតថា​៖ «​អ្នក​សន្យាថា នឹង​ទិញ​ផ្ទះមួយ​ជាមួយ​ខ្ញុំ ។ ម្សិលមិញ ពួកយើង​ទើបតែ​បាន​ទៅ​មើល​ផ្ទះមួយ​ជាមួយគ្នា ប៉ុន្តែ ថ្ងៃនេះ​ស្រាប់តែ​អ្នក​នៅ​ជាមួយ​ស្រី​ផ្សេង​ទៅវិញ តើ​អ្នកធ្វើ​បែបនេះ​សម​ទេ​អ្ហាស​!!» ។​

​ក្រោយមក មន្ត្រី​ប៉ូលីស​ម្នាក់​ត្រូវ​បានឃើញ​ចូលមក​អន្តរាគមន៍​ជម្លោះ​នេះ និង​នាំ​អ្នក​ទាំងពីរ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស​ផងដែរ ៕ ចន្ទី (Daily Mail)​

spot_img
×