Saturday, September 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​កូន​ទៅរៀ​ន មិន​ប្រាកដ​អត់​គេច​សាលា​ទេ! ចប់​គ្មាន​វាចា​រ សំណួរ​សួរ​ថា តើ​កន្លះ​គីឡូម៉ែត្រ ស្មើ​ប៉ុន្មាន​ម៉ែត្រ ស្រាប់តែ​ចម្លើយ​ចេញ​ជា​បែបនេះ…

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលបានស្តាប់លឺ លទ្ធផល នៃចម្លើយរបស់បេក្ខជនម្នាក់ នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍បាយ័ន្ត ក្នុងវគ្គសួរសំណួរ-ចម្លើយ ដោយបានឆ្លើយសូម្បីតែកូនសំណួរដ៏តូចមួយ ក៏ឆ្លើយមិនត្រូវដែរ ដែលពិតជាគួរឲ្យអាម៉ាសយ៉ាងខ្លាំង។

ពិតណាស់ តាមរយៈវីដេអូ ដែលត្រូវបានកាត់យកត្រង់វគ្គដ៏ហួសចិត្ត គឺនៅត្រង់សំណួរទី១ ពិធីការិនី ហ៊ិន ច័ន្ទ​និរ័ត្ន បានសួរសំណួរបែបកូនក្មេងយ៉ាងស្រួលៗថា តើកន្លះគីឡូម៉ែត្រ ស្មើប៉ុន្មានម៉ែត្រ? ភ្លាម២នោះ ស្រាប់តែបេក្ខជនរូបនេះ បានឆ្លើយយ៉ាងជឿជាក់ថា មាន ៥ គីឡូម៉ែត្រ។ រីឯសំណួរជាបន្តសួរថា ក្នុង១ឆ្នាំ១២ខែ ហើយ១២ខែនោះ មាន១ខែដែលមានរយៈពេលត្រឹម២៨ថ្ងៃ តែខែនោះជាខែមួយណា ក្នុងចំណោមទាំង១២? ស្រាប់តែបានឆ្លើយចាកប្រធានថា មាន២ខែ។

ដោយឡែក សម្រាប់សំណួរក្មេងថ្នាក់ទី៣មួយទៀត ពិធីការិនីបានសួរថា តើភ្លើងស្តុបមានប៉ុន្មានពណ៌ តើពណ៌អ្វីខ្លះ ស្រាប់តែយុវជនដដែលរូបនេះ បានឆ្លើយភ្លែតថា មាន៤ពណ៌បង! ដែលធ្វើឲ្យគណកម្មការគាំងតែម្តង។

ក្រោយពីបានឃើញលឺបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្តបែបៗនេះថា៖ «ចប់អត់មានអីវាចារ! ឃើញកូនទៅសាលា មិនប្រាកដថាវាទៅដល់សាលាទេ មិនស្រួលចូលរោងទឹកត្នោតជូរ ក៏ថាបាន, សូម្បីតែកូនក្មេងក៏វាឆ្លើយត្រូវខ្លះដែរ, ចប់បាត់ហើយ ថ្នាក់១២ទៀត, ពិតជាទំពាំង(ខ)ជើងជ្រូកមែន, ឆ្ងល់ចេះបានជាប់ដល់ថ្នាក់ទី១២ដែរ!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×