Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់​ក្លិន​អ្វី​ចម្លែក ពិបាក​ទ្រាំ​ស្ទើ​រស​ន្ល-ប់​ម្តង​ៗ សង្ស័យ​ដំឡើង​កាមេរ៉ា​បង្កប់​ក្រៅ​ផ្ទះ ស្រាប់តែ​ឃើញ​បុរស​អ្នកជិតខាង លួច​ធ្វើ​រឿង​នេះ​ដ៏​មិន​នឹក​ស្មាន…

បុរសនៅរដ្ឋផ្លរីដាម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកាមេរ៉ាដាក់បង្កប់ បានចាប់បុរសរូបនេះបានធ្វើសកម្មភាពមានចេតនាអាក្រក់ ដោយចាក់សារធាតុរាវថ្លាមានគ្រោះថ្នាក់ នៅក្រោមទ្វារខាងមុខផ្ទះអ្នកជិតខាង ដោយអះអាងថា អត់ទ្រាំពុំបានទៅនឹងសំឡេងរំខានពីពួកគេ។

Xuming Li អតីតបណ្ឌិត និស្សិតគីមីវិទ្យានៅសាកលវិទ្យាល័យ South Florida ត្រូវបានគេរាយការណ៍ថា បានប្រើបន្ទប់ពិសោធន៍ នៅអតីតសាលារបស់គាត់ ដើម្បីលាយសារធាតុគីមីគ្រោះថ្នាក់ ផ្ទុកទៅក្នុងសឺរ៉ាំង ហើយបន្ទាប់មកចាក់ចូលទៅក្នុងផ្ទះរបស់អ្នកជិតខាង តាមរយៈស្នាមប្រេះនៅទ្វារខាងមុខរបស់ពួកគេ។

ការធ្វើតេស្តជាបន្តបន្ទាប់បានបង្ហាញថា បុរសអាយុ ៣៦ ឆ្នាំ រូបនេះបានប្រើការរួមបញ្ចូលគ្នានៃ methadone និង hydrocodone ដែលជាថ្នាំ opioid ដ៏ល្បី។ គេមិនច្បាស់ទេថា Li រំពឹងថានឹងសម្រេចបានអ្វីខ្លះ ដោយចាក់សារធាតុចូលផ្ទះអ្នកជិតខាងម្តងហើយម្តងទៀត ប៉ុន្តែវាងាយស្រួលក្នុងការសន្មត់ថា គាត់មិនមានចេតនាល្អនោះទេ។ គាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកជិតខាង ដែលខឹងសម្បាដោយសារក្លិនដ៏ចម្លែកសាយភាយនៅក្នុងផ្ទះរបស់ពួកគេ បានលួចដំឡើងកាមេរ៉ាលាក់នៅខាងក្រៅទ្វារខាងមុខរបស់ពួកគេ។

Umar Abdullah ដែលជាអ្នកជិតខាង បានប្រាប់ Fox13 ថា «ខ្ញុំបានដំឡើងកាមេរ៉ាលាក់នៅខាងក្រៅ ពីព្រោះយើងសង្ស័យថា មាននរណាម្នាក់កំពុងជ្រៀតជ្រែកកន្លែងរបស់យើងពីខាងក្រៅ។ ហើយបន្ទាប់មក ក៏បានរកឃើញអ្នកជិតខាងរូបនេះ បានចាក់អ្វីមួយតាមទ្វាររបស់យើង»។

Abdullah បាននិយាយថា គាត់ និងប្រពន្ធ និងកូនស្រី ដំបូងបានធុំក្លិនអ្វីចម្លែកនៅក្នុងផ្ទះកាលពីខែឧសភា។ ដោយសង្ស័យប្រហែលមកពីរបស់របរក្នុងផ្ទះ គាត់​ក៏បាន​ពិនិត្យ​ឧបករណ៍​ផ្សេងៗ ប្តូរ​ម៉ាស៊ីន​ទឹក ហើយ​ថែមទាំង​បាន​ឲ្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ចុះ​ពិនិត្យ​ផ្ទះ ប៉ុន្តែ​រក​មិនឃើញ​អ្វី​បង្កឡើងនោះទេ។

បន្ទាប់មានការត្រួតពិនិត្យ ក្លិនដ៏ចម្លែកក៏បានបាត់ទៅអស់មួយរយៈ។ ប៉ុន្តែវាបានត្រលប់មកវិញក្នុងខែមិថុនា ហើយក្រុមគ្រួសារចាប់ផ្តើមមានអាការៈវិលមុខ និងចង្អោរ។ Abdullah បាននិយាយថា ភ្នែកកូនស្រីរបស់គាត់ ពេលខ្លះពោរពេញដោយទឹកភ្នែក ដោយសារតែទទួលរងធ្វើឲ្យផ្សារ។ នៅទីបំផុត គាត់ចាប់ផ្តើមសង្ស័យថា មាននរណាម្នាក់លួចធ្វើអ្វីពីខាងក្រៅ ដូច្នេះគាត់ក៏បានដំឡើងកាមេរ៉ាលាក់នៅខាងក្រៅទ្វារខាងមុខផ្ទះតែម្តង។

នៅពេលពិនិត្យមើលកាមេរ៉ាដែលលាក់ លោក Umar Abdullah មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញ Li ដែលជាអ្នកជិតខាង កំពុងធ្វើសកម្មភាពលុតជង្គង់នៅមុខទ្វារខាងមុខផ្ទះរបស់ពួកគេ ហើយបានចាក់សារធាតុរាវតាមរយៈស្នាមប្រេះតូចមួយ។ ការស៊ើបអង្កេតបន្ថែមទៀត បានបង្ហាញថា Li បានចាក់សារធាតុគីមីម្តងហើយម្តងទៀត ចូលក្នុងផ្ទះរបស់ពួកគេ ដែលធ្វើអោយជីវិតរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់។ ពួកគេបានទាក់ទងប៉ូលីស ហើយ Li ត្រូវបានចាប់ខ្លួន។

Abdullah បាននិយាយថា៖ «ខ្ញុំមិនដែលគិតថា នឹងមានរឿងបែបនេះកើតឡើង នៅ​ក្នុង​ជីវិតនោះទេ។ ប្រសិន​បើ​យើង​មិន​អាច​រក​ឃើញ​ករណីនេះ​នៅ​លើ​កាមេរ៉ា​ទេ នោះអាច​ប៉ុន្មាន​ថ្ងៃ​ទៀត យើងប្រហែល​ជា​ស្លាប់ពុំខានហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×