កាសែត Express Tribune របស់ប៉ាគីស្ថានបានដកស្រង់សំដីប្រធានអាជ្ញាធរអភិវឌ្ឍន៍អគិ្គសនី ទឹក ប៉ាគីស្ថាន Muzammil Hussain នៅថ្ងៃទី ១៦/១១ ឲ្យដឹងពីមូលហេតុដែលប៉ាគីស្ថានត្រូវលុបចោលគ្រោងការ ទំនប់ Diamer-Bhasha ចេញពីរបៀងសេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន (CPEC) ដែលជាចំណុចភ្ជាប់យ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រនៃគំនិតច្នៃប្រឌិតខ្សែក្រវ៉ាត់ និងផ្លូវរបស់ក្រុងប៉េកាំង ព្រោះតែលក្ខខណ្ឌដ៏តឹងរឹងហួសហេតុរបស់ចិន នៅអំឡុងពេលទម្លាក់ទុនអនុវត្តគ្រោងការនេះ។ លោក Hussain និយាយថា លក្ខខណ្ឌទាំងនេះ “ពុំមានប្រសិទ្ធភាពអនុវត្តហើយដើរផ្ទុយនឹងផលប្រយោជន៍របស់ប៉ាគីស្ថាន”។
តាមនោះបណ្តាលក្ខខណ្ឌតឹងរឹងហួសហេតុដែលចិនលើកឡើងរួមមាន ៖ ក្រុងប៉េកាំងទាមទារជាម្ចាស់កម្មសិទ្ធិនៃគ្រោងការទំនប់នេះ ហើយសកម្មភាពដំណើរការរបស់ទំនប់ និងការថែទាំក៏ស្ថិតក្នុងកណ្តាប់ដៃពួកគេ ហើយនៅទាមទារឲ្យមានសំណើរដល់ចិនក្នុងការស្ថាបនាទំនប់មួយទៀតនៅប៉ាគីស្ថាន។
ថ្វីត្បិតតែប្រទេសនេះ ប្រកាសលុបចោលកិច្ចព្រមព្រៀងជាមួយចិន ប៉ុន្តែប៉ាគីស្ថាននៅតែសម្រេចចិត្តបន្តអនុវត្តគ្រោងការនេះតាមរយៈការចុះទុនដោយខ្លួនឯង។ ក្រោយពេលសាងសង់សម្រេចទំនប់វារីអគ្គិសនីនេះនឹងផ្តល់ថាមពល ៤៥០០មេហ្គាវ៉ាន់ (MW) ដល់ប៉ាគីស្ថាន។
គួររំលឹកថា សេចក្តីសម្រេចលុបចោលកិច្ចព្រមព្រៀងវារីអគ្គិជាមួយចិន ដោយប្រើប្រាស់ទុនរបស់ខ្លួនឯង សេចក្តីសម្រេចលុបចោលកិច្ចព្រមព្រៀងជាមួយចិន ត្រូវបានប៉ាគីស្ថាន លុបចោលប៉ុន្មានថ្ងៃក្រោយដែលនេប៉ាល់បានប្រកាសផ្អាកគំរោងសាងសង់រោងចក្រវារីអគ្គីសនីធំបំផុតរបស់ប្រទេសនេះដែលមានតម្លៃ ២,៥ប៊ីលានដុល្លារ។ នេះក៏ជាផ្នែកមួយនៃគំនិតច្នៃប្រឌិតខ្សែក្រវ៉ាត់ និងផ្លូវរបស់ប៉េកាំង ៕ សូយន