បាត់ដំបង ៖ នាវេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥នេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូតបាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាល មាន ទម្ងន់ ៣០៣១,៣៧ក្រាម(ថ្នាំសុទ្ធ) -ទូរស័ព្ទដៃចំនួន ០២គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង -ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន -ម៉ូតូចំនួន០២គ្រៀង។
ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបន្តស្រាវជ្រាវដេីម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

