នៅថ្ងៃទី ១៩ ខែកក្កដា ម្សិលម៉ិញនេះ បុរាណវិទូអេហ្ស៊ីព បានសម្រេចបើកគម្របមឈូសថ្មពណ៌ខ្មៅ ដែលគេបានកំណាយឃើញនៅទីក្រុង Alexandria របស់ប្រទេសនេះ ។ មឈូសមានបណ្តោយប្រវែង ៣ម៉ែត្រ កម្ពស់ជិត ៣ម៉ែត្រ និងទម្ងន់ដល់ទៅ ៣០តោន (ដោយឡែកគម្របទម្ងន់ ១៥តោន) ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្របានជ្រើសយកការបើកគម្របមឈូសនៅក្នុងផ្នូរតែម្តង ។
លលាដ៍ក្បាល ៣ ត្រូវបានយកទៅវិភាគកម្រិតអាយុកាល និងមូលហេតុបណ្តាលឲ្យស្លាប់ ។
មេដឹកនាំក្រុមប្រឹក្សាកំពូលអំពីបុរាណវត្ថុ បានថ្លែងបែបកំប្លែងថា ៖ “មឈូសថ្មត្រូវបានបើក តែយើងខ្ញុំពុំទាន់ពាក់ព័ន្ធនឹងបណ្តាស សារណាទេ!” ។
តាមការចុះផ្សាយរបស់កាសែត The Guardian នោះ នៅក្នុងមឈូសធំចម្លែកខុសប្រក្រតីនេះ គឺសាកសពអប់ដែលរលួយអស់ និងសារធាតុក្រហមដូចជាឈាម ។ ក្នុងចំណោមលលាដ៍ក្បាល ៣ មានមួយនៅបន្សល់ស្មាមរបួសដោយសារជ្រួញ ហើយតាមរយៈនោះអ្នកជំនាញការប៉ាន់ស្មានថា វាជាសពអប់របស់ទាហាន ។
ចំពោះសារធាតុរាវពណ៌ក្រហម តាមលោក Waziry ដែលជាប្រធានក្រុមនោះគឺដោយសារកាកសំណល់ទឹកបានហូរចូលខាងក្នុងមឈូស តាមស្នាមប្រេះមួយនៅផ្នែកខាងស្តាំ ហើយវាក៏ជាមូលហេតុនាំឲ្យសាកសពត្រូវរលួយអស់ ។
មុននោះមានពាក្យចរចាមអារាមផ្អើលពេលឃើញមឈូសធំចម្លែក ខ្លះថា អាចជាមឈូសរបស់អធិរាជ Alexander ខ្លះទៀតថាវាអាចជាអាថ៌កំបាំងដ៏ធំមួយ… ។ល។ លីសា