Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វើ​ការងារ​ឲ្យ​ហួស​ពី​កម្លាំង ។ លុយកាក់​មិនសូវ​ល្អ គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្សជាទី​ស្រឡាញ់​រប​ស់​អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ កុំ​ទាស់ទែង​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មិន​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​ឆ្នើម ។ លុយកាក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​អស់​សម្រាប់​ការវិនិយោគ ។ មនោសញ្ចេតនា រីករាយ សុខសាន្ត​នឹង​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ រង​សម្ពាធ​ច្រើន ត្រូវ​តាំង​អារម្មណ៍​ឲ្យបាន​ល្អ ។ លុយកាក់ ទុកដាក់​ប្រាក់​កាស​ឲ្យ​គត់​មត់ បញ្ចៀស​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ស្មុគស្មាញ​ក្នុង​ការងារ ឥទ្ធិពល​ដល់​មនោសញ្ចេតនា អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ព័ត៌មាន​អំពី​ការងារ ផ្លាស់ប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ ត្រូវ​បង្ការ​ស្ថានភាព​កើតឡើង​មិន​ដឹង​មុន អាច​នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​ការ​នៅ​ក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​ប្រឹងប្រែង​ហួស​កម្លាំង ទោះ​យ៉ាងណា​ថ្ងៃនេះ ក៏​គ្មាន​អ្នក​ណា​មើលឃើញ​ពី​ការលះបង់​របស់​អ្នក​ដែរ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម​ជាង​មុន​ទៀត ទើប​អាច​សម្រេចក្តី​ប្រាថ្នា​របស់​អ្នកបាន ។ លុយកាក់ ៖ ចម្រុងចម្រើន ជួប​សំណាងល្អ​ច្រើន​អំពី​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា នោះ​អ្នកនឹង​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕​

×