នៅថ្ងៃទី២០ ខែកក្កដា កាសែតប្រចាំតំបន់Luebecker Nachrichten ចុះផ្សាយព័ត៌មានឱ្យដឹងថា មនុស្សយ៉ាងតិច១៤នាក់រងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ ក្នុងករណីវាយប្រហារដោយកាំបិតលើរថយន្ដក្រុងនៅទីក្រុងLuebeck ចំណុះរដ្ឋSchleswig-Holstein ភាគខាងជើងអាល្លឺម៉ង់។
ប៉ូលិសឱ្យដឹងថា ពុំមានអ្នកស្លាប់នៅក្នុងហេតុការណ៍នេះទេ
ប្រភពពី AFP ដែលដកស្រង់ព័ត៌មានពីប៉ូលិសនិងសាក្សីឱ្យដឹងថា បុរសម្នាក់បានប្រើកាំបិតវាយប្រហារទៅលើអ្នកដំណើរក្នុងរថយន្ដក្រុងបណ្ដាលឱ្យមនុស្សជាច្រើនរងរបួស។
តាមកាសែតប្រចាំតំបន់ខាងលើ ជនវាយប្រហារបានត្រូវប៉ូលិសចាប់ខ្លួន។
សមត្ថកិច្ចកំពុងវាយតម្លៃសភាពការណ៍និងផ្ដល់ព័ត៌មានបន្ថែម៕
សូយន