Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ! បុគ្គលិក​រដ្ឋាភិបាល​ឥណ្ឌា ធ្វើការ​ទាំង​ព្រលឹង​ចុ​ង​សក់ ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ បំណែក​ពិ​ដាន​បេតុង​ទ្រុឌទ្រោម ធ្លា-ក់ លើ ក្បា-ល

បុគ្គលិក រដ្ឋាភិបាល ដែល ធ្វើ ការ នៅ ក្នុង អគារ ទ្រុឌទ្រោម ក្នុង ទីក្រុង Telangana ប្រទេស ឥណ្ឌា បាន ពាក់ មួក សុវត្ថិភាព ដើម្បី ការពារ បន្ទះ បេតុង ពី ពិដាន ដែល ធ្លាក់ មក លើ ក្បាល បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែត ផ្ទុះការភ្ញាក់ផ្អើល និងគួរឱ្យអស់សំណើចណាស់ជាខ្លាំង។

វីដេអូបង្ហាញបុគ្គលិកប្រុសជាច្រើននាក់នៅការិយាល័យអភិវឌ្ឍន៍នៃស្រុក Jagtial ក្នុងទីក្រុង Telangana ដែលពាក់មួកសុវត្ថិភាពពេលកំពុងធ្វើការ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឥណ្ឌា។ ការិយាល័យអភិវឌ្ឍន៍ ដែលមានភារកិច្ចក្នុងការអភិវឌ្ឍន៍ស្រុក បានផ្តល់អ៊ីនធឺណិតដល់អ្នកភូមិ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែកន្លែងធ្វើការស្ថិតក្នុងស្ថានភាពដ៏អាក្រក់ ដែលបុគ្គលិកត្រូវការការពារខ្លួនឯង ពីការធ្លាក់កំទេចកំទីបាក់បែក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បុគ្គលិកបាននិងកំពុងទាមទារផ្លាស់ប្តូរទីតាំង ទៅកាន់អគារការិយាល័យដែលមានសុវត្ថិភាពជាងមុន បន្ទាប់ពីសហសេវិកម្នាក់ស្ទើរតែរងរបួសក្បាល នៅពេលដែលបន្ទះស៊ីម៉ង់ត៍មួយ បានធ្លាក់ពីលើពិដាន។

យោងតាមសារព័ត៌មាន News Nine ដំបូលការិយាល័យអភិវឌ្ឍន៍ Mandal Parishad បានលេចធ្លាយតាំងពីឆ្នាំមុន ហើយឥឡូវនេះស្ថិតក្នុងសភាពទ្រុឌទ្រោម។ សំណើម បាន និង កំពុង ធ្វើ ឱ្យ បំណែក ពី ពិដាន ធ្លាក់ ចុះ ហើយ បុគ្គលិក ត្រូវ បាន ទុក ឲ្យធ្វើការ ដោយ គ្មាន ជម្រើសក្រៅ ពី ការ ការពារ សុវត្ថិភាពខ្លួនឯង ដោយ របៀបនេះ។

តែបន្ទាប់ពីវីដេអូនេះបានរីករាលដាលកាលពីដើមខែនេះ មន្ត្រីរដ្ឋាភិបាលមកពីស្រុក Jagtial នៃទីក្រុង Telangana ក៏បានប្រកាសថា បុគ្គលិកនៅក្នុងការិយាល័យអភិវឌ្ឍន៍ នឹងត្រូវបានផ្លាស់ប្តូរទៅអគារមួយផ្សេងទៀតនាពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×