សម័យនេះកាន់តែរីកចម្រើន និងបើកចំហរ ការសាក់ ២-៣ លើដងខ្លួន គឺលែងជារឿងចម្លែកទៀតហើយ សម្រាប់មនុស្សជាច្រើន ស្នាមសាក់មិនត្រឹមតែតំណាងឱ្យបុគ្គលិកលក្ខណៈប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យមួយចំនួនទៀតផង។ តែទោះជាយ៉ាងណា ការសាក់ ក៏មិនត្រូវបានឲ្យតម្លៃ ពីសំណាក់មនុស្សមានគំនិតចាស់ទំ ដោយគិតថា អ្នកចាក់សាក់ គឺជាមនុស្សមិនល្អ ឬ ជាអ្នកលេង។
យ៉ាងណាមិញ ពិធីមង្គលការមួយដែលបានប្រព្រឹត្តទៅនៅទីក្រុង Jiangsu (ប្រទេសចិន) បានធ្វើឲ្យមានរឿងភ្ញាក់ផ្អើលកើតឡើង ខណៈក្នុងអំឡុងពេលកូនក្រមុំ និងកូនកំលោះ កាន់ដៃគ្នាឡើងលើឆាកតន្រ្តី ហើយកូនក្រមុំដែលស្ថិតក្នុងឈុតរ៉ូបដ៏ស្រស់ស្អាត បានទាក់ទាញភ្នែកមនុស្សគ្រប់គ្នាសម្លឹងមើលព្រោងព្រាត នោះដោយសារតែនៅលើចន្លោះដើមទ្រូងរបស់នាង រំលេចចេញនូវរូបសាក់ «ស្លាបដ៏ធំមួយគូ»។
នៅពេលនោះ គ្រួសារទាំងពីរដែលមានវត្តនៅខាងក្រោមឆាក បានបង្ហាញភាពស្ងប់ស្ងាត់ ប៉ុន្តែ គេបានកត់សម្គាល់ឃើញម្តាយក្មេកដែលឈរក្បែរនោះ ហាក់មានទឹកមុខស្មើ ព្រោះតែមិននឹកស្មានថាកូនប្រសារស្រីរបស់គាត់ សាក់ធំបែបនេះទេ។
តាមពិតទៅ គ្រប់គ្នាដែលមានវត្តមានក្នុងពិធីមង្គលការក្នុងថ្ងៃនោះ ក៏ដឹងថាម្តាយកូនកំលោះព្យាយាមទប់អារម្មណ៍ខ្លួនឯង។ ប៉ុន្តែ ដោយសារនេះជារឿងធំមួយសម្រាប់កូនប្រុស ទោះគាត់តូចចិត្តយ៉ាងណា ក៏គួរទុកឱ្យកូនមានភាពថ្លៃថ្នូរខ្លះដែរ។
ពិធីមង្គលការបានប្រព្រឹត្តទៅរហូតឪពុកម្តាយភាគីខាងស្រីនិយាយប៉ុន្មានម៉ាត់ ប៉ុន្តែ ម្តាយខាងកូនកំលោះមិនបានឡើងលើឆាកទេ ហើយបើទោះម្ចាស់ផ្ទះព្យាយាមធ្វើឱ្យបរិយាកាសរក្សាភាពរីករាយ ដោយអញ្ជើញម្តាយកូនកំលោះចូលមកម្តងទៀត ប៉ុន្តែនាងនៅតែមិនបាន “ក្រោកឡើង” ទេ។
តែដោយមានការណែនាំពីមិត្តភ័ក្តិ និងសាច់ញាតិ ទីបំផុត ម្តាយកូនកំលោះក៏យល់ព្រមឡើងលើឆាកតែម្តង។ ហើយពេលសួរនាំ គាត់បានឆ្លើយដោយស្ទាក់ស្ទើរថា មិនសូវស្រួលខ្លួន និងសុំទោសសាច់ញាតិ និងមិត្តភក្តិ ចំពោះការយឺតយ៉ាវរបស់នាង។
ទោះជាយ៉ាងណា ស្រ្តីជាម្ដាយក្មេករបស់កូនក្រមុំ មិនបានអានក្រដាសដែលបានរៀបចំ ទៅកាន់ភ្ញៀវមកចូលរួមនោះទេ តែបែរចាប់ផ្ដើមស្ដីបន្ទោសកូនប្រុសរបស់ខ្លួនថា «មុនពេលរៀបការ ពួកគេទាំងពីរមិនបានប្រាប់រឿងខ្លះជាមួយខ្លួនជាម្តាយដោយចំហទេ សង្ឃឹមថា រឿងបែបនេះនឹងមិនកើតឡើងទៀតឡើយ»។
បើទោះជាស្ថានភាពមានភាពអាម៉ាស់បន្តិចមែន ប៉ុន្តែម្តាយក្មេកពិតជាគោរពកូនប្រសារខ្លាំងណាស់ ដោយនាងមិនដែលនិយាយស្តីអំពីស្នាមសាក់នៅចំពោះមុខមនុស្សគ្រប់គ្នា និងគ្រួសារសងខាងនោះទេ។ ហើយចាប់ពីពេលនោះមក គេអាចសង្កេតឃើញថា ម្តាយក្មេកបានគ្រប់គ្រងអារម្មណ៍ល្អវិញផងដែរ។
ដោយឡែក កូនក្រមុំ ក្រោយពីបានដឹងថា ម្តាយក្មេកមិនប្រកាន់ មិនបង្ករឿងធំដុំ ដោយសារតែ «អាថ៌កំបាំង» របស់ខ្លួន នាងក៏បានចូលទៅឱបម្តាយក្មេកយ៉ាងតឹងរឹង ដើម្បីជាការថ្លែងអំណរគុណ និងក៏ដូចជាការសុំទោសចំពោះគាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង