Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ក្មេងស្រី​អា​យុ ១០ ឆ្នាំ ប្រគល់ខ្លួន​ឲ្យ​ប៉ូលិ​ស បន្ទាប់​លួ-ចលុយ​ឪពុក​ម្តាយ ហើយ​ប្រើ​វិធី​មួយ​នេះ​ទិញ​នំចំណី​ពី​ហាង​ឪពុក​ម្តាយ​វិញ

ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ នៅក្នុងប្រទេសចិន បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែត ផ្ទុះការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំង បន្ទាប់កាលពីពេលថ្មីៗនេះ នាងសុខចិត្តចិត្តប្រគល់ខ្លួនឲ្យប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ បន្ទាប់ពីត្រូវបានឪពុកម្តាយរបស់នាងបង្គាប់ឱ្យធ្វើដូច្នេះ។ រឿងរ៉ាវនេះបានកើតឡើង គឺដោយសារតែឪពុកម្តាយរបស់នាង ចាប់បាននាងលួចលុយចំនួន 800យ៉ន់ ឬស្មើជាង ១០០ដុល្លារ ពីពួកគេ ដើម្បីទិញអាហារសម្រន់ដោយលួចលាក់។

ដូចដែលបានរាយការណ៍ដោយ SCMP ករណីដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីចាប់បានកូនស្រីដោយផ្ទាល់ ឪពុកម្តាយបាននាំកូនស្រីដែលមានឈ្មោះ Zhang ទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅទីក្រុង Ningbo រដ្ឋ Zhejiang ។

នៅចំពោះមុខប៉ូលិស ក្មេង​ស្រី​នោះបាន​សារភាព​ទាំង​ទឹក​ភ្នែក ​ចំពោះ​ការ​ប្រព្រឹត្តខុសរបស់ខ្លួន ខណៈឪពុកម្តាយរបស់នាងប្រាប់ប៉ូលីសថា ពួករៀបចំផែនការទាំងមូល គឺដើម្បី “បង្រៀនមេរៀនមួយនេះ” ដល់កូនស្រី។

ក្នុង​ពេល​សារភាព​នៅ​ប៉ុស្តិ៍​ប៉ូលិស កុមារី​អាយុ ១០ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា គ្រួសារ​របស់​នាង​មាន​ហាង​លក់​ទំនិញ​មួយ​កន្លែង ​ដែល​នាង​តែងតែលួច​ទិញ​អាហារ​សម្រន់មិនឲ្យដឹងនោះទេ បន្ទាប់ពីឪពុករបស់នាង មានការព្រួយបារម្ភអំពីសុខភាពរបស់នាង ហើយបានដាក់កម្រិតលើចំនួនដែលនាងអាចញ៉ាំបាន។

ក្មេងស្រីតូចនោះបានប្រើល្បិចមួយនេះ ដោយនាងនឹងលួចលុយពីឪពុកម្តាយរបស់នាង រួចប្រគល់ឱ្យមិត្តរួមថ្នាក់របស់នាង យកទៅទិញអាហារសម្រន់ពីហាងឪពុកម្តាយរបស់នាង ហើយប្រគល់ឱ្យនាង។

មន្ត្រីប៉ូលីសបានសុំឱ្យក្មេងស្រីនោះសរសេរពាក្យសន្យា ដោយបាននិយាយបែបនេះថា «ប្រសិន​បើ​អ្នក​ប្ដេជ្ញា​កែ​កំហុស​របស់​អ្នក យើង​នឹងអត់ទោសឲ្យ​»។

ក្មេងស្រីនោះងក់ក្បាល ហើយសរសេរសំបុត្រមួយច្បាប់ទៅប៉ូលីស ដែលសរសេរថា «ខ្ញុំ​នឹង​មិន​យក​លុយ​របស់​ម៉ាក់​និង​ប៉ា​ខ្ញុំ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​មិន​បោក​បញ្ឆោត​អ្នក​ណា​ដែរ។ ខ្ញុំនឹងខំប្រឹងរៀនសូត្រ ហើយឈប់លេងកំឡុងពេលរៀន។ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​ទាន់​ពេល​ជា​រៀង​រាល់​ថ្ងៃ»។

បន្ទាប់មក នាងបានសុំទោសឪពុករបស់នាង ហើយមន្ត្រីប៉ូលីសបានសន្យាថានឹង “ធ្វើការរួមគ្នាដើម្បីកែកំហុសរបស់នាងបន្តិចម្តងៗ និងរក្សាការសន្យារបស់នាង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×