Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល ផ្តល់​ថវិកា​បដិភាគ​បន្ថែម សម្រាប់​វិស័យ​សកម្មភាព​មីន ហើយ​ពន្ធអាករ​លើ​សម្ភារៈ​នាំចូល ជា​បន្ទុក​របស់​រដ្ឋ​

spot_img

​ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​បាន​ផ្តល់​ថវិកា​បដិភាគ​បន្ថែម​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា លើ​ថវិកា​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​និង​សប្បុរសជន​ ហើយ​ពន្ធ​និង​អាករ លើ​សម្ភារៈ​ប្រតិបត្តិការ​ដោះ​មីន​ដែល​នាំចូល ជា​បន្ទុក​របស់​រដ្ឋ​។​

​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា ឆ្នាំ​២០១៨ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន​​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​និង​វឌ្ឍនភាព​ដែល​វិស័យ​សកម្មភាព​មីន សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ក្រោម​ការដឹកនាំ​គ្រប់គ្រង​និង​សម្របសម្រួល​របស់​អាជ្ញា​ធរ​មីន​កម្ពុជា ។​

​ក្នុងទិសដៅ​រួមចំណែក​ដល់​ការសម្រេច​ឲ្យបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ កម្ពុជា​មួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ​របស់​រាជ​រដ្ឋា​ភិ​បាល និង​ដើម្បី​ជា​មធ្យោបាយ​សម្រាប់​បន្ត​កៀរគរ​ធនធាន​ហិរញ្ញប្បទាន និង​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ ​និង​សប្បុរជន​នានា ឲ្យបាន​ច្រើន​ថែមទៀត ក្រសួង​បាន​សម្រេច​ដូចជា ១) ចាត់ទុក​ពន្ធ និង​អាករ ជា​បន្ទុក​របស់​រដ្ឋ​​លើ​ការ​នាំចូល​អំណោយ​ជា​សម្ភារៈ​ជូន​ប្រតិបត្តិ​ករ​ដោះមីន ដែល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ ​និង​ដែល​មាន​ការបញ្ជាក់​ឯក​សារ​លើ​ការស្នើសុំ​ពី​អាជ្ញាធរ​មីន​កម្ពុជា​។ ២) ផ្តល់​ថវិកា​បដិភាព​១០​ភាគរយ (​គិត​ទាំង In Kind ​និង​សាច់ប្រាក់​) សម្រាប់​រួមចំណែក​ដល់​គម្រោង​ជំនួយឥតសំណង​ថ្មី​នានា ដែល​បម្រើឲ្យ​ការ​បោសសម្អាត​មីន​ ​និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការអង្កេត​ផ្ទៃដី និង​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ដែល​ពាក់ព័ន្ធ​។ ៣) ផ្តល់​ថវិកា​បដិភាព​១០​ភាគរយ​ ​ជា​សាច់ប្រាក់ សម្រាប់​រួមចំណែក​ដល់​គម្រោង Clearing for Resullts ដែល​កំពុង​ទទួល​ហិរញ្ញប្បទាន ពី​ដៃគូ​អភិវឌ្ឍន៍ ។​

​ចំពោះ​យន្តការ​នៃ​ការអនុវត្ត និង​ការបើក​ផ្តល់​ថវិកា​បដិភាព​នេះ គឺ​ជា​កម្មវត្ថុ​នៃ​ការពិភាក្សា​បន្ត​នៅ​កម្រិត​បច្ចេកទេស​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×