Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត​ណាស់! នារី​ម្នាក់​ថា ទៅ​ធ្វើបុណ្យ​នៅ​វត្ត តែ​មិនទាន់​ដល់​វត្ត​ផង សុំ​ទៅពេទ្យ​ព្យាបាល​របួស​សិន​ហើយ ព្រោះថា…

នារីថៃម្នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម អស់សំណើច និងគាំទ្រវីដេអូឃ្លីបរបស់នាងយ៉ាងខ្លាំង បន្ទាប់ពីបានថតបង្ហាញខ្លួនប្រាណប្រឡាក់ទៅដោយភក់ និងឈាមច្រមុះ បន្ទាប់ពីជិះម៉ូតូដួល ដោយសារផ្លូវដ៏មហាសែនយ៉ាប់ ខណៈនាងយកចង្ហាន់ទៅវត្ត។

បង្ហោះនៅលើគណនី TikTok របស់ខ្លួន នារីដ៏កំប្លែងរូបនេះ បានរៀបរាប់ដោយដឹងថា៖ «កំពុងជិះម៉ូតូទៅធ្វើបុណ្យនៅវត្ត មេឃភ្លៀង ផ្លូវរអិល ដួលប្រឡាក់ភក់ពេញខ្លួនប្រាណគ្មានសល់ទេ» និងព្រមទាំងភ្ជាប់ Caption ​ពាក្យមួយឃ្លាយ៉ាងចាក់ដោត​ថា «​ថ្ងៃ​វិសាខបូជា​នេះ សូម​ទៅ​ព្យាបាល​របួស​មុនហើយ ​លោក​យាយលោកតាអើយ!»។

តាមរយៈវីដេអូ បានបង្ហាញកង់ម៉ូតូរបស់នាងជាប់ភក់យ៉ាងណែន ខណៈសម្លៀកបំពាក់ និងមួកសុវត្ថិភាព ក៏ប្រឡាក់យ៉ាងដំណំផងដែរ។ លើសពីនេះ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺថាច្រមុះរបស់នាងរងរបួសពីការដួលហូរឈាម ខណៈស្បែកជើងរអិលចូលក្នុងកជើង ហើយបើក្រឡេកទៅមើលចានស្រាកបាយសម្ល ដែលយកទៅប្រគេនព្រះសង្ឃ ក៏ត្រូវបានចាក់ចោលលើដីគ្មានសល់នោះទេ។

ជាមួយការបង្ហោះឲ្យឃើញបែបនេះ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិទាំងអស់សំណើចថា៖ «អស់ទាស់ហ្មង ដួលប៉ុណ្ណឹងហើយ នៅសើចសមទៀត, ព្រះសង្ឃដាច់ចង្ហាន់ហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ=>(Video)

×