«ទីកន្លែងដ៏រីករាយ» នៅ Pudong ទីក្រុងសៀងហៃ បានប្រែក្លាយជាកន្លែងស្ទើរស៊ីសាច់គ្នា រវាងស្ត្រីវ័យក្មេង២នាក់ ជុំវិញរឿងរ៉ាវពាក់ព័ន្ធនឹងកូនក្មេងម្នាក់ កាលពីចុងសប្តាហ៍មុន ។
ជម្លោះសឹងតែឈានដល់ការវាយតប់គ្នាដ៏សាហាវនេះ បានកើតឡើង បន្ទាប់ពីអ្នកទេសចរស្រីម្នាក់ បានចោទប្រកាន់ក្មេងប្រុសអាយុ ៨ ឆ្នាំ ម្នាក់ បានយកដៃប៉ះគូទរបស់នាង ។
វីដេអូនេះហេតុការណ៍នេះ បានបង្ហាញឲ្យឃើញស្ត្រី២នាក់ ម្នាក់ពាក់អាវយឺតពណ៌ខ្មៅ និងម្នាក់ទៀតពាក់អាវផ្កាពណ៌ប្រផេះ បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងមួយ ខណៈអ្នកទៅដើរលេងជាច្រើនចូលចោមរោមឈរមើល ។
ស្ត្រីពាក់អាវយឺតខ្មៅ អាចត្រូវបានឃើញយកដៃវាយគូជម្លោះរបស់នាងជាមួយមួក ពីរបីដង ។ ខណៈស្ត្រីនៅក្បែរម្នាក់ទៀត បានចូលអន្តរាគមន៍អ្នកទាំងពីរ ។
ប៉ុន្មានវិនាទីក្រោយមក ស្ត្រីម្នាក់ផ្សេងទៀតក្នុងសម្លៀកបំពាក់ពណ៌ស អាចត្រូវបានឃើញយកដៃចង្អុល ទៅកាន់ស្ត្រីម្នាក់ពាក់អាវយឺតពណ៌ប្រផេះ មុនពេលរុញនាងចេញ ។
នៅចំណុចមួយនោះ ស្ត្រីម្នាក់បានសួរថា៖ «តើឯងឆ្កួតមែន! បានជាយកដៃមកប៉ះគូទយើងបែបនេះហ្នឹង? មើលមុខមាត់របស់ឯងផង!!» ។
នៅទីបំផុត ភាគីទាំងពីរបានយល់ព្រម ខណៈម្តាយក្មេងប្រុសបានសងជំងឺចិត្តនាងជាមួយទឹកប្រាក់ ១,០០០ យ័ន (១៤៨ ដុល្លារ) ដល់ស្ត្រីដែលទទួលរងការបៀតបៀនកេរ្តិ៍ខ្មាសនោះ ដើម្បីបញ្ចប់រឿង ។ នេះបើយោងតាម People’s Daily ៕ ចន្ទី (Nextshark)