Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! ជនបរទេស​ម្នាក់ ធ្វើឲ្យ​ជនជាតិ​ម៉ាឡេស៊ី ភ្ញាក់ផ្អើល​ខ្លាំង ខណៈ​ហែល​លេង​ក្នុងទឹក​ជំនន់​នៅ​លើ​ផ្លូវ ធ្វើ​ដូច​កាល​វ័យ​កុ​មារ

មនុស្សភាគច្រើន ជាពិសេសអ្នកកើតធំដឹងក្តីឡើងនៅស្រុកស្រែចម្ការ មិនភ្លេចនោះទេកាលវ័យកុមារ គឺតែងតែចូលចិត្តលេងទឹកភ្លៀង នៅពេលភ្លៀងធ្លាក់ម្តងៗ។ តែយ៉ាងណាមិញ ថ្មីៗនេះ បុរសជាជនបរទេសម្នាក់ បានធ្វើឲ្យជនជាតិម៉ាឡេស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញបុរសនោះ បានកំពុងលេងក្នុងទឹកជំនន់ទឹកភ្លៀងយ៉ាងសប្បាយ ប្រៀបដូចកូនក្មេងអ៊ីចឹង។

នេះបើតាមទំព័រហ្វេសប៊ុក Penang Kini បានចែករំលែករូបភាព និងវីដេអូរបស់បុរសជនជាតិបរទេសម្នាក់ ដេកផ្កាប់មុខ និងលេងទឹកក្នុងទឹករាក់ ក្នុងទីក្រុង Georgetown រដ្ឋ Penang។ ក្នុងនោះ ពួកគេបានសរសេរថា «បុរសបរទេសម្នាក់ រំភើបចិត្តណាស់ ហ៊ានហែលទឹក និងមុជចូល (ទឹកលិច) នៅតំបន់ Komtar ខណៈភ្លៀងធ្លាក់ខ្លាំង រហូតលិចផ្លូវទាំងព្រឹក (ថ្ងៃទី៤ ខែកញ្ញា)»។

នៅក្នុងរូបភាព និងវីដេអូដែលបានបង្ហាញ គេបានឃើញបុរសជនជាតិបរទេសរូបនោះ ពិតជារីករាយនឹងខ្លួនឯងជាខ្លាំង នៅពេលដែលគាត់បានជ្រមុជខ្លួនចូលទៅក្នុងទឹកជន់លិចរាក់ៗ ដោយដេកលេង ដែលមើលទៅហាក់ដូចគាត់កំពុងនៅឆ្នេរសមុទ្រអ៊ីចឹង។

យ៉ាងណាមិញ រូបភាព​ហែលទឹកលេងកម្សាន្ត នៅក្នុងជំនន់ទឹកលិចផ្លូវដ៏អស់ទាស់នេះ ត្រូវ​បានមនុស្ស​មួយចំនួន​ដែលឈប់មើល និង​ថតបង្ហោះ ធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមអនឡាញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×