Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សោក​ស្តា​យ! ជួយសង្គ្រោះ​ជីវិត​គេ​ច្រើន តែ​មិន​អាច​ជួយ​ជីវិត​ខ្លួនឯង​បាន អ្នកគ្រូ​ពេទ្យឆ្មប​ម្នាក់​បាន​លាចាក​លោក​ទាំង​វ័​យក្មេង ដោយសារតែ…

ឆាកជីវិតនេះ ពិតជាគួរឲ្យសោកសង្រេងណាស់! រស់ដើម្បីស្លាប់ ជួបដើម្បីបែក នៅម្នាក់ឯងឯកោ នៅមានគ្នាមានកាត្វកិច្ចដែលត្រូវទទួលខុសត្រូវ រស់យូររស់ឆាប់ ស្លាប់ទៅអត់ដឹងអ្វីទាំងអស់ដូចតែគ្នា បែកទៅគ្មានថ្ងៃជួប បែកទាំងបង្ខំ បែកដោយកាលៈទេសៈ បែកដោយគ្មានការព្រាងទុក គឺសុទ្ធតែជាអារម្មណ៍ដ៏ឈឺចាប់ ដែលលុយទ្រព្យ សម្បត្តិ មិនអាចជួយរក្សាជីវិតមួយនេះឲ្យនៅស្ថិតស្ថេរ អមតៈ បានឡើយ ទោះអ្នកជាអ្នកណា!។

យ៉ាងណាមិញ ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាសម្តែងនូវការសោកស្តាយជាខ្លាំង បន្ទាប់ពីបានឃើញនូវដំណឹងដ៏ក្រៀមក្រំមួយនេះ ដោយអ្នកគ្រូពេទ្យឆ្មបម្នាក់ ដែលមានភារកិច្ចធ្វើការសឹងគ្មានពេលសំរាក បានទទួលមរណភាពទាំងនៅវ័យក្មេង លាចាកចោលក្រុមគ្រួសារ បងប្អូន សាច់ញាតិ និងមិត្តភក្តិរួមការងារ គ្មានថ្ងៃវិលត្រឡប់។

នេះបើតាមទំព័រហ្វេសប៊ុកក្រុមអ្នកសម្រួលផ្លូវរថយន្ដសង្គ្រោះបន្ទាន់ នៅកម្ពុជា Cambodia Escort Ambulances បានបង្ហោះនូវដំណឹងមួយនេះ រៀបរាប់ទាំងក្តីសោកស្តាយថា៖ «ពេទ្យមិនមែនជាទេវតាទេ ធ្វើជាពេទ្យជួយសង្រ្គោះជីវិតគេបានច្រើនណាស់ តែមិនអាចជួយជីវិតខ្លួនឯងបាន ប្រាប់អ្នកជំងឺអោយគេងសំរាកអោយបានគ្រប់គ្រាន់ តែខ្លួនឯងធ្វើការទាំងថ្ងៃទាំងយប់ រកពេលដកខ្យល់មិនបាន ប្រាប់អ្នកជំងឺកុំអោយពិបាកចិត្ត កុំអោយស្រេ្តស ប៉ុន្តែខ្លួនឯឯនៅជាមួយការងារដែលត្រូវគិតច្រើន ហើយពោរពេញដោយស្រេ្តស ជីវិតអ្នកគ្រូពេទ្យជានារីលំបាកហត់នឿយពេកហើយ ម្តាយឪពុកទើបទទួលមរណៈភាពប៉ុន្មានឆ្នាំមុនសោះខ្លួន ក៍ធ្លាក់ខ្លួនឈឺដោយគ្មានវត្តមានលោកអ្នកមានគុណនៅក្បែរទៀត អ្នកគ្រូពេទ្យ យឹម នារី បុគ្គលិកឆ្មប​នៅមន្ទីរពេទ្យបង្អែកសំពៅលូន បានទទួលមរណភាពនៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ​ វ័យក្មេងបំផុត ដោយរោគាពាធ។

ក្រុមអ្នកសម្រួលផ្លូវរថយន្ដសង្គ្រោះបន្ទាន់ នៅកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត នឹង សូមដួងព្រលឹងវិញ្ញាខ័នអ្នកគ្រូ បានទៅជួបជុំលោកអ្នកមានគុណហើយ បានទៅកាន់សុខគតិភពទាំងអស់គ្នាផងចុះ មរណៈភាពអ្នកគ្រូ ជាការបាត់បង់ធនធានមនុស្សដ៏មានសមត្ថភាពរបស់កម្ពុជា ក៏ដូចជាវិស័យសុខាភិបាល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×