ដូចដែលបានដឹងហើយ កាលពីប៉ុន្មានកន្លងទៅនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអតីតកីឡាករប្រដាល់លោក បឺត សំរេច បានចេញមកអះអាងទាំងទឹកភ្នែកថា លោកគឺជាកូនប្រុសបង្កើតឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ខណៈបានធំដឹងក្តីមកដល់អាយុជាង៤០ឆ្នាំមកនេះ ដោយសារបានម្តាយចិញ្ចឹមជាអ្នកចិញ្ចឹមបីបាច់ ពីម្តាយបង្កើតរបស់ខ្លួនមានឈ្មោះថា ធីម វិជ្ជរ៉ា ជាប្រពន្ធកំណាន់របស់លោក ស៊ិន ស៊ីសាមុត។
ពិតណាស់ ក្រោយលោក បឺត សំរេច ចេញមកអះអាងបែបនេះ និងបូករួមជាមួយទម្រង់មុខមាត់ដែលមើលទៅស្រដៀងទៅនឹងលោក ស៊ិន ស៊ីសាមុត ផងដែរ ជាពិសេសទឹកដមសំឡេងក៏ពិរោះមិនធម្មតា ជាហេតុធ្វើឲ្យមហាជនជាច្រើន បានជឿថា អតីតកីឡាករប្រដាល់រូបនេះប្រាកដជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត។ ប៉ុន្តែ មហាជនមួយចំនួនទៀត នៅតែបង្ហាញការស្រពិចស្រពិលនៅឡើយ ខណៈមានសាក្សីរស់មួយចំនួនដែលបានស្គាល់ និងលាតត្រដាងពីរឿងរ៉ាវស្នេហារបស់លោក ស៊ិន ស៊ីសាមុត និងអ្នកស្រី វិជ្ជរ៉ា នាពេលសម័យកាលនោះ ក៏មិនច្បាស់ថា លោក បឺត សំរេច ជាកូនបង្កើតនោះទេ។
ទោះជាយ៉ាងណា ខណៈរឿងរ៉ាវរបស់លោក បឺត សំរេច នៅតែជាមន្ទិល និងគ្មានចម្លើយច្បាស់លាស់ ស្រាប់តែថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលបានផ្ទុះឡើង ខណៈអតីតតារាចម្រៀងជើងចាស់ដ៏ល្បីមួយរូបលោក សុះ ម៉ាច ដែលខំជឿទុកចិត្ត បានចេញមុខបញ្ជាក់ប្រាប់មហាជនថា លោក បឺត សំរេច ពុំមានជាកូនប្រុសបង្កើតរបស់លោក ស៊ិន សាមុត ឡើយ គឹគ្មាន១០០%។
សូមបញ្ជាក់ថា លោក សុះ មាច បានចេញមុខប្រតិកម្មបែបនេះ គឺបន្ទាប់លោក បឺត សំរេច បាននិយាយកុហករូបលោក និងលោកឧកញ៉ាម្នាក់ នៅសណ្ឋាគារមួយ ដោយចោទប្រកាន់ថា កូនស្រីបង្កើតរបស់លោក ស៊ីន ស៊ីសាមុត ខលមកទាមទារលុយចំនួន ២ ម៉ឺនដុល្លារ ជាថ្នូរបើចង់ធ្វើតេស្ត DNA។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់លោក សុះ ម៉ាច ដែលចង់ដឹងការពិត បានទៅជួបសួរដោយផ្ទាល់ ស្រាប់តែកូនស្រីច្បងរបស់លោក ស៊ីន ស៊ីសាមុត បានប្រាប់ថា គាត់មិនដែលខលទៅលោក បឺត សំរេច ម្តងណាឡើយ និងសូម្បីមិនដែលស្គាល់លេខលោក បឺត សំរេច ផងហ្នឹង។
ជាមួយគ្នានេះ លោក សុះ ម៉ាច ក៏បានផ្តាំទៅលោក បឺត សំរេច និងក្រុមបក្ខពួក បញ្ឈប់ទង្វើបោកប្រាស់មហាជនបែបនេះតទៀតទៅ ព្រោះពេលនេះលោកបានល្បីគេជួយជ្រោមជ្រែងច្រើន បានផ្ទះនៅ មានឡានជិះ និងក៏ទទួលបានការគាំទ្រពីមហាជនច្រើនរួចហើយ អ៊ីចឹងល្មមឈប់បានឈប់ទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង