ពិតជារឿងដ៏ហួសចិត្តយ៉ាងខ្លាំង ដែលស្រ្តីម្នាក់នៅក្នុងប្រទេសចិន បានឡើងឈរលើរថយន្ត ហើយចាប់ផ្តើមធ្វើរឿងដ៏គួរឲ្យខ្ពើមរអើម នៅលើដំបូលរថយន្តរបស់នាងផ្ទាល់បែបនេះ ដើម្បីរារាំងមិនឲ្យប៉ូលិសចូលចាប់ខ្លួន។
ហេតុការណ៍ដ៏មហាហួសថ្លែងនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិត បានចែករំលែកឲ្យដឹងថា នកើតឡើងកាលពីយប់ថ្ងៃទី៦ ខែកញ្ញា នៅជិតសណ្ឋាគារ Borman ក្នុងទីក្រុង Guilin ខេត្ត Guangxi បន្ទាប់ពីស្ត្រីម្នាក់ដែលបានបង្កបញ្ហានៅតាមដងផ្លូវ ដោយមិនដឹងមូលហេតុ។
ប្រភពបន្តថា ពេលប៉ូលិសមកដល់ ស្រ្តីរូបនោះមិនមានការភ័យខ្លាចអ្វីឡើយ ហើយនៅពេលឃើញប៉ូលិសហាក់ដូចជាកំពុងធ្វើសកម្មភាពចាប់ខ្លួន ស្រ្តីរូបនេះស្រាប់តែបានស្រាតខោ រួចអង្គុយច្រហោងលើដំបូលរថយន្ត ដោយមិនដឹងថាជុះនោម ឬបត់ជើងនោះទេ ខណៈក្នុងវីដេអូបានបង្ហាញអ្នកដំណើរនាំគ្នាយកដៃខ្ទប់ច្រមុះ និងបង្ហាញទឹកមុខគួរឲ្យខ្ពើម និងអៀនខ្មាសយ៉ាងខ្លាំង។
ទោះជាយ៉ាងណា វីដេអូមិនត្រូវបានថតដល់ទីបញ្ចប់នោះទេ ហើយគេក៏មិនដឹងច្បាស់ថា តើប៉ូលិសនឹងមានចំណាត់ការយ៉ាងណាបន្តទៀត ទៅលើឥរិយាបទឥតកេរ្តិ៍ខ្មាសរបស់ស្ត្រីរូបនោះទេ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង។
អ្នកនិយមលេងអ៊ីនធឺណិត ក្រោយពីបានឃើញបែបនេះ បាននាំគ្នាបញ្ចេញមតិហួសចិត្តថា៖ “Wow! ម៉ែអើយ ហេតុអ្វីបានដោះខោលើដំបូលឡានបែបនេះ” “នេះហើយជាគុណធម៌ប្រពៃណីរបស់ជនជាតិចិនមែនទេ?” “ស្រ្តីរូបនេះពិតជាគ្មានសេចក្តីថ្លៃថ្នូរសោះ” “Guilin គួរតែត្រូវបានវាយតម្លៃថា ជាទីក្រុងជឿនលឿន សម្រាប់បដិវត្តបង្គន់របស់ Xi Jinping”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






