Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​កីឡាបាល់ទាត់​Croatia កាដូ​អាវ​ប្រ​កូត​របស់ខ្លួន​ឱ្យ​កីឡាករ​វ័យក្មេង​ក្រុម​ជ្រូកព្រៃ​របស់​ថៃ​ដែល​ទើប​ត្រូវបាន​សង្គ្រោះ​ពី​ល្អាង​Tham Luang(មានវីដេអូ)

​ខណៈពេលដែល​នៅ​ថៃ​គេ​កំពុង​ធ្វើ​ពិធី​សុំ​ខមាទោស​ទេពអប្សរ​ល្អាង​Tham Luang កីឡាករ​វ័យក្មេង​ម្នាក់ៗ​នៃ​ក្រុមបាល់ទាត់ Wild Boars (​ជ្រូកព្រៃ​)​នឹង​ទទួលបាន​អាវ​ប្រកួត​របស់​ប្រទេស Croatia ម្នា​ក់មួយ​។​

​សហព័ន្ធ​កីឡាបាល់ទាត់​Croatia បាន​ផ្ញើ​អាវ​របស់​ក្រុម​ជ​ម្រើ​ជាតិ​ខ្លួន​ឱ្យ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ម្នាក់​១​។​

​នៅ​ថ្ងៃទី​១៨​ខែកក្កដា សហព័ន្ធ​បាល់ទាត់​Croatia បាន​ផ្ញើ​អាវ​របស់​ក្រុម​ជ​ម្រើ​ជាតិ​ប្រទេស​នេះ​ចំនួន​១២ ដែលជា​កាដូ​ផ្ដល់ឱ្យ​កីឡាករ​វ័យក្មេង​ថៃ​១២​នាក់​ទើប​ត្រូវបាន​សង្គ្រោះ​ក្រោយ​ត្រូវ​ជាប់គាំង​ក្នុង​ល្អាង​ដែល​លិច​ទឹក​។​

​ជាមួយ​កាដូ​នេះ Croatia ចង់ឱ្យ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​មានទឹក​ចិ​ត្ដ​ថែមទៀត​ក្នុងការ​ហ្វឹកហាត់​និង​ប្រកួត​ដូច​ភាព​អង់អាច​បាន បង្ហាញ​ក្នុង World Cup 2018 កន្លងមក​។​

សមាជិក​ក្រុមបាល់ទាត់​ក្រុម​ជ្រូកព្រៃ​

​ក្នុង​បរិបទ​មួយ​ផ្សេងទៀត ប្រជាជន​ថៃ​បាននាំគ្នា​ប្រារព្ធ​ពិធី​សុំ​ខមាទោស​ពី​សំណាក់​ទេពអប្សរ​នៅ​ល្អាង​Tham Luang​យ៉ាង​អ​ធឹ​ក​អ​ធ័​ម​។​

​តាម​ជំនឿ​របស់​ពលរដ្ឋ​ថៃ ទោះបី​ដោយ​អ​ចេតនា​ក្ដី សមាជិក​ក្រុមបាល់ទាត់​ជ្រូកព្រៃ​អាច​បំពា​បំពាន​ដល់​ទេពអប្សរ​នៃ​ល្អាង​ភ្នំ​នេះ​។​ដូច្នេះ​ពួកគេ​បានរៀបចំ​ពិធីបុណ្យ​ធំ​មួយ​ដែលមាន​សំណែន​គ្រប់យ៉ាង​ថ្វាយ​ជូន​ទុកជា​ការដឹងគុណ​និង​សុំ​ឱ្យជួយ​ពួកគេ​ទៅ​ថ្ងៃ​ខាងមុខ​។​ខាងក្រោម​ជា​ខ្សែ​វីដេអូ​នៃ​ការប្រព្រឹត្តទៅ​នៃ​ពិធីបុណ្យ​នេះ​៕

សូយន

×