ស្ត្រីជនជាតិរ៉ូមេនីម្នាក់នេះ មានកូនទាំងវ័យក្មេង ហើយបានក្លាយជាយាយគេនៅត្រឹមអាយុ ២៣ឆ្នាំ ដែលធ្វើឲ្យគាត់ក្លាយជាលោកយាយដែលមានវ័យក្មេងបំផុតនៅក្នុងពិភពលោក។
ក្មេងស្រី Rifca Stanescu មកពីភូមិ Investi ប្រទេសរ៉ូមេនី បានផ្តល់កំណើតដល់កូនស្រីម្នាក់ឈ្មោះ Maria នៅពេលដែលនាងមានអាយុត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ ហើ់យកូនស្រីរបស់នាងក៏បានបង្កើតបានកូនប្រុសម្នាក់ផងដែរនៅពេលមានអាយុ ១១ឆ្នាំ។
មូលហេតុដែលបណ្តាលក្មេងស្រី Rifca Stanescu មានកូនទាំងវ័យក្មេងបែបនេះគឺដោយសារតែនាង បានប្រឆាំងនឹងបំណងរបស់គ្រួសារនាង ហើយសម្រេចចិត្តរត់ទៅតាមក្មេងប្រុសអ្នកលក់គ្រឿងអលង្ការម្នាក់ឈ្មោះ Stanescu នៅពេលនាងមានអាយុ ១១ឆ្នាំ ហើយគាត់មានអាយុ ១៣ឆ្នាំ។
បើតាមការចេញផ្សាយរបស់ Goodtimes បានឲ្យដឹងថា នាង ហើយនឹងសង្សារវ័យក្មេងរបស់នាង បានសម្រេចចិត្តរៀបការនឹងគ្នា បន្ទាប់មកមានកូនម្នាក់។ ការសម្រេចចិត្តរៀបការនឹងមនុស្សដែលខ្លួនស្រឡាញ់ទាំងវ័យក្មេងបែបនេះគឺដោយសារតែនាងខ្លាច គ្រួសារនាងបង្ខំនាងឲ្យរៀបការជាមួយអ្នកផ្សេងដែលនាងមិនស្រឡាញ់។
គ្រួសាររបស់នាង បានប្រឆាំងយ៉ាងខ្លាំងទៅនឹងទំនាក់ទំនងរវាងនាង និងសង្សារ ហើយឪពុករបស់នាងក៏បានតាមវាយប្រហារសង្សាររបស់នាង ដោយកាំបិតផងដែរ។
ទោះជាមានការទាមយាយីពីឪពុករបស់នាងក្តី ពួកគេបានតស៊ូរស់នៅជាមួយគ្នា ហើយទីបំផុត ទទួលបានកូន ២នាក់ឈ្មោះ Mariaនិង Ion។
ដូចពាក្យចាស់ពោលថា “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ដែលពាក្យនេះពិតជាមិនខុសមែន ព្រោះកូនស្រីរបស់ម្នាក់ឈ្មោះ Maria បានដើរតាមដានជើងរបស់ម្តាយនាង ដោយនាងសម្រេចចិត្តរៀបការ និងមានផ្ទៃពោះនៅអាយុ ១១ឆ្នាំ ដែលធ្វើឲ្យម្តាយនាង ដែលបច្ចុប្បន្នមានអាយុ ២៣ឆ្នាំ បានក្លាយទៅជាយាយវ័យក្មេងបំផុតក្នុងពិភពលោក៕ សុភ័ក្ត្រ
ប្រភព៖ Trends zilla