Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លី​ប​បងប្អូន​ប្រុស​បណ្តើរ​កង់​ជាមួ​យ​គ្នា ទាំង​កណ្តាល​ភ្លៀ​ង ខណៈ​ប្អូន​តូច​ជួយ​រុញ​កង់​បង ធ្វើឲ្យ​អ្នក​និយម​លេង​អ៊ីនធឺ​ណិ​ត រំជួលចិត្ត

ជាការពិតណាស់ ឪពុកម្តាយខ្លះ ដោយសារតែជាប់រវល់ការងាររកស៊ីទាំងថ្ងៃទាំងយប់ (ព្រលឹមបាត់ព្រលប់ចូល) ដើម្បីចិញ្ចឹមកូនៗ និងជីវភាពគ្រួសារ ហេតុនេះ កូនៗនៅផ្ទះ ឬទៅសាលារៀន គឺត្រូវចេះមើលថែគ្នា ជាពិសេសកូនដែលជាបងរបស់គេ។

យ៉ាងណាមិញ វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម TikTok ថ្មីៗនេះ បង្ហាញទិដ្ឋភាពបងប្អូនប្រុសពីរនាក់ ដើរបណ្តើរកង់ក្រោមដំណក់ទឹកភ្លៀង ដោយបងប្រុសបានឲ្យអាវភ្លៀងដល់ប្អូនប្រុសពាក់ ហើយប្អូនប្រុសខ្លាចបងហត់ បានជួយរុញកង់ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតរំជួលចិត្តយ៉ាងខ្លាំង។

បើតាមអ្នកបង្ហោះ បានឲ្យដឹងថា វីដេអូនេះត្រូវបានថតនៅតាមដងផ្លូវមួយកន្លែង នៅក្នុងប្រទេសវៀតណាម ខណៈដែលបងប្អូនប្រុសពីរនាក់ កំពុងដើរបណ្តើរកង់ជាមួយគ្នាទាំងកណ្តាលភ្លៀងកំពុងធ្លាក់។ ចំពោះមូលហេតុដែលពួកគេបណ្តើរកង់បែបនេះ គឺដោយសារកង់ខូច បន្ទាប់ពីចាកចេញពីសាលារៀន។

វីដេអូនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ដែលក្នុងនោះ មនុស្សជាច្រើនបានបង្ហាញអារម្មណ៍រំជួលចិត្ត និងក៏ដូចចែករំលែកពីប្រវត្តិជូរចត់ដូចនេះកាលវ័យកុមារផ្សេងៗគ្នាថា៖ «មើលវីដេអូនេះហើយ ធ្វើអោយខ្ញុំស្រក់ទឹកភ្នែក ដូចភ្លៀងរលឹម កាលខ្ញុំនៅតូច ពួកយើងធ្លាប់ទៅរៀនជាមួយគ្នាបែបនេះ សិស្សថ្នាក់ទី១ ខ្ញុំបានបញ្ចប់នៅម៉ោង ១១ ព្រឹក ហើយបងរបស់ខ្ញុំក៏បានបញ្ចប់ថ្នាក់កណ្តាលនៅម៉ោង ១១ ព្រឹក ដែរ, កាលខ្ញុំនៅតូច ខ្ញុំក៏ធ្លាប់ទៅសាលារៀនពេលភ្លៀងធ្លាក់បែបនេះដែរ អត់មានអាវភ្លៀងពាក់ទេ ម៉ាក់រៀបចំថង់ទុកដាក់កាតាប ដើម្បីកុំឱ្យសៀវភៅសើម ហើយទៅផ្ទះទាំងភ្លៀង, បង​​ឲ្យ​អាវ​ភ្លៀង​ដល់ប្អូនព្រោះខ្លាចទទឹកភ្លៀង ប៉ុន្តែ​ ប្អូន​ខ្លាចបង​នឿយ​ហត់ ក៏ជួយ​​រុញកង់បង​​ កុមារភាព​តែងតែ​ជូរចត់ ​និង​ស្រស់​ស្អាត​ ពេល​ធំ​ឡើង​វា​ខុស​គ្នា​ទាំង​ស្រុង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@kvy_26

ngày mưa..

♬ nhạc nền – 𝚂𝚕𝚘𝚠𝚜
×