Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ពេល​ដ៏​រន្ធ-ត់! សត្វ​ឆ្កែ Bully វា-យប្រ-ហារ​ក្មេងស្រី​អាយុ១១ឆ្នាំ​ជា​ម្ចាស់ មុន​ពេល​ដេញ​សង្គ្រ-ប់​លើ​បុរស២នាក់ ខណៈ​សំណើ​រហាម​ឃាត់​ចិញ្ចឹម​ឆ្កែ​ប្រភេទ​នេះ ត្រូវ​បាន​ធ្វើឡើ​ង

ការវាយប្រហារពីសត្វឆ្កែ Bully ទៅលើក្មេងស្រីអាយុ១១ឆ្នាំ និងបុរស២នាក់ កាលពីពេលថ្មីៗនេះ ដែលកើតឡើងនៅក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស បានធ្វើឱ្យមនុស្សជាច្រើនមានការភិតភ័យ និងធ្វើឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេស លោកស្រី Suella Braverman ស្នើឱ្យហាមឃាត់ការចិញ្ចឹមសត្វឆ្កែដ៏គ្រោះថ្នាក់នេះ។

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Daily Mail ការវាយប្រហារដ៏រន្ធត់នេះបានកើតឡើង គឺនៅពេលដែលម្ចាស់ឆ្កែ Bully កំពុងយកវាទៅដើរលេងនៅរសៀលថ្ងៃសៅរ៍ទី៩ ខែកញ្ញា នៅឯ Bordesley Green ទីក្រុង Birmingham ហើយនៅពេលនោះ សត្វឆ្កែ Pully ស្រាប់តែខឹងនិងខាំដៃក្មេងស្រីអាយុ១១ឆ្នាំ។

វីដេអូដែលថតបាននៅកន្លែងកើតហេតុ ពីលើឡានក្រុងជាន់ទី២ បង្ហាញពីបុរសម្នាក់ព្យាយាមទាញឆ្កែចេញពីក្មេងស្រីរងគ្រោះ ហើយវាបានរត់គេចខ្លួន និងដេញតាមបុរសម្នាក់ដែលចូលជួយ ពាក់អាវយឺតស និងខោខ្លី។

យុវជន​ម្នាក់​នេះ​បាន​រត់​ទៅ​ស្ថានីយ​ប្រេង​មួយ​កន្លែង ហើយក៏​ត្រូវសត្វឆ្កែនេះ ​បន្តដេញតាមខាំ​​ខាំ​យ៉ាង​សាហាវ​ មិន​ព្រម​លែងនោះទេ​។ ភ្លាមៗនោះ គេឃើញមនុស្ស៣នាក់រត់មកជួយ ក្នុងនោះមានបុរសម្នាក់ទៀតកាន់ដំបង ហើយស្ទុះទៅវាយសត្វជាច្រើនដង ប៉ុន្តែសត្វនោះមិនភ័យស្លន់ស្លោទេ គឺនៅតែមិនព្រមលែងយុវជននោះឡើយ។

ទិដ្ឋភាព​ដ៏​ចលាចល​នេះ​ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន ដែលជា​អ្នកបើក​រថយន្ត​ចូលមកចាក់សាំង ប៉ុន្តែ ពួក​មិនហ៊ាន​ធ្វើឱ្យ​ឆ្កែ Bully នេះបោះបង់​ការ​វាយប្រហារ​របស់​វា ទៅលើយុវជន​​ពាក់អាវយឺតពណ៌​សនោះទេ។

ប៉ូលីស West Midlands បាននិយាយថា “យើងកំពុងស៊ើបអង្កេតបន្ទាប់ពីមនុស្ស ៣ នាក់ (ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ និងបុរស២នាក់បានជួយនាង) ដែលត្រូវបានឆ្កែខាំនៅ Birmingham ។ ក្មេងស្រីអាយុ ១១ ឆ្នាំ រងគ្រោះ បានរត់ចេញពីសត្វឆ្កែ និងត្រូវបានវាយប្រហារ ខណៈពេលដែលនាងកំពុងបណ្តើរដើរលេងវានៅ Bordesley Green។

អ្នកនាំពាក្យរបស់ប៉ូលីស West Midlands បាននិយាយថា បុរសពីរនាក់បានជួយអន្តរាគមន៍ ក៏ត្រូវខាំ និងរបួសត្រង់ស្មា និងដៃ ហើយពួកគេទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។​ ចំណែកឆ្កែត្រូវបាននាំទៅពេទ្យសត្វដើម្បីធ្វើការពិនិត្យ មុនពេលបញ្ជូនទៅផ្ទះរបស់វាវិញ ខណៈការស៊ើបអង្កេតបន្ត។

ក្រោយហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Suella Braverman បាននិយាយថា Bully គឺជា «ការគំរាមកំហែងយ៉ាងច្បាស់ និងគ្រោះថ្នាក់ ជាពិសេសចំពោះកុមារ ដូច្នេះហើយចាំបាច់ត្រូវហាមឃាត់មិនឱ្យចិញ្ចឹម និងជួញដូរទៀតឡើយ»។

លោកស្រី Suella បានសរសេរនៅលើបណ្តាញសង្គម Twitter) ថា ពួកគេកំពុងស្វែងរកវិធានការ ដើម្បីបង្កើនសុវត្ថិភាពនៅកន្លែងសាធារណៈ ក៏ដូចជា «ហាមឃាត់ការបង្កាត់ពូជ និងការលក់» សត្វឆ្កែ Bully នេះ។

លោក Robert Buckland អតីតអគ្គមេធាវីអង់គ្លេស​ ក៏បានគាំទ្រការហាមប្រាមនេះផងដែរ ហើយបានបន្ថែមថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃការវាយប្រហារដោយសត្វឆ្កែ Bully ទៅលើមនុស្ស។

លោក Stan Rawlinson អាយុ ៧៦ ឆ្នាំ – ម្ចាស់ឆ្កែបាននិយាយថា គាត់មិនដែលហ៊ានចូលទៅជិតសត្វឆ្កែ Bully ហើយបានព្រមានថាវាមានគ្រោះថ្នាក់ដល់ស្ត្រី កុមារ និងសូម្បីតែមនុស្សគ្រប់រូប ព្រោះវាអាចហែកសរសៃវ៉ែននៅករបស់អ្នកស្ទើរតែភ្លាមៗ។

Elisa Allen មកពីអង្គការ People for the Protection of Animals (PETA) ក៏បាននិយាយផងដែរថា «មានការពិតដែលមិនអាចប្រកែកបានថា ការវាយប្រហាររបស់សត្វឆ្កែដ៏គ្រោះថ្នាក់បំផុត ទៅលើមនុស្ស គឺបណ្តាលមកពីសត្វឆ្កែ Bully នេះ»។

ឆ្កែ Bully ត្រូវបានគេស្គាល់ថាគឺជាពូជឆ្កែដែលមានដើមកំណើតពីសហរដ្ឋអាមេរិក ដែលបង្កាត់ពូជរវាងឆ្កែ American Bulldog និងឆ្កែ Pitbull (ពូជឆ្កែដែលត្រូវបានហាមឃាត់មិនឱ្យចិញ្ចឹមនៅចក្រភពអង់គ្លេស) ។ ប៉ុន្តែ អ្នកបង្កាត់ពូជថ្មីនេះ គេចពីច្បាប់។

ដោយសារតែវាជាកូនចៅនៃពូជឆ្កែ Pitbull ដ៏កាចសាហាវ ឆ្កែ Bully ទទួលមរតកពីភាពកាចសាហាវ និងលក្ខណៈរបស់វា គឺរឹងមាំខ្លាំង ស្បែកក្រាស់ និងរចនាសម្ព័ន្ធធ្មេញពិសេស ដូច្នេះនៅពេលដែលវាខាំ វានឹងមិនងាយព្រលែងឡើយ ហើយជារឿយៗវាអង្រួនទៅក្រោយ បណ្តាលឱ្យរបួសធ្ងន់ធ្ងរដល់ជនរងគ្រោះ ដែលត្រូវបានវាយប្រហារ។

យោងតាមស្ថិតិ ការវាយប្រហារលើសត្វឆ្កែចំនួន ២ ក្នុងចំណោម ៤ នៅក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ ២០២១ ពាក់ព័ន្ធនឹងសត្វឆ្កែ Bully ហើយចំនួននេះបានកើនឡើងដល់ ៦ ក្នុងចំណោម ១០ នៅក្នុងឆ្នាំ ២០២២ រួមទាំងជនរងគ្រោះដូចជា Jack Lis អាយុ ១០ ឆ្នាំ និង Bella-Rae Birch អាយុ ១៧ ខែ។ មានការភ័យខ្លាចថា ចំនួននេះនឹងកើនឡើង ប្រសិនបើវិធានការមិនត្រូវបានធ្វើឡើង ដើម្បីជួយកាត់បន្ថយចំនួនសត្វឆ្កែនេះនៅក្នុងចក្រភពអង់គ្លេស។ នៅឆ្នាំ ២០២៣ សត្វឆ្កែនេះក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×