ពិតជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលនារីវ័យក្មេងរូបស្រស់ស្អាតម្នាក់ ត្រូវបាននារីម្នាក់ទៀតធ្វើខ្លួនជាមនុស្សប្រុស មិនដឹងថាធ្វើឆ្កួត ឬយ៉ាងណានោះទេ បានតាមយាយីជីវិតរបស់នាងមិនឲ្យមានសេរីភាពសោះឡើយ ដោយតាមស្ទើរគ្រប់ពេលវេលា ដែលបើតាមដឹង គឺមានរយៈពេល ២ ទៅ ៣ ឆ្នាំហើយ។
នេះបើតាមនារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Leak បានសម្រេចធ្វើការ live វីដេអូដើម្បីឲ្យបងប្អូនមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានស្គាល់មុខមាត់ «មនុស្សស្រីធ្វើប្រុស» រូបនេះ និងក៏ដូចសួរទៅកាន់សមត្ថកិច្ចខណ្ឌសែនសុខថា តើឲ្យរូបនាងទៅប៉ុស្តិ៍ប៉ុន្មានដងទៀត ព្រោះបានទៅប្តឹងច្រើនលើករួចហើយថា នៅពេលនាំខ្លួនមនុស្សរូបនេះទៅប៉ុស្តិ៍ សូមឲ្យឪពុកម្តាយមកធានាឲ្យឈប់តាមរំខានជីវិតរបស់នាងទៀត ចុះហេតុអ្វីបានជាបណ្តែតបណ្តោយឲ្យមនុស្សរោគចិត្តរូបនេះ នៅតែមកតាមបែបនេះទៀត ខណៈរូបនាងជាស្រី ហើយជាកូនកំព្រា ពិតជាលំបាកយ៉ាងខ្លាំង។
បន្ទាប់មក នារីរងគ្រោះខាងលើ ក៏បានផុសឲ្យដឹងថា៖ «ពូប៉ូលិសមេប៉ុស្តិ៍ ភ្នំពេញថ្មី មកសួរនាំម៉ោង9 គ្នា៣នាក់ ត្រឡប់ទៅវិញម៉ោង 10:10។ គាត់សាកសួរពីពាក្យបណ្ដឹងដែលដាក់ពីមុន កាលមុនក៏គាត់មិនសូវជឿការប្ដឹងរបស់ខ្ញុំដែរ គិតថាខ្ញុំមានទំនាក់ទំនងស្នេហានឹងគ្នា ក្មេងៗវាតែប៉ុននឹងស្រលាញ់គ្នា ហើយឈ្លោះគ្នាអីចឹងទៅ…..! ឥលូវគាត់ជឿហើយថាម្នាក់នឹងវាម៉េច? សង្ឃឹមថា ខ្ញុំនឹងអាចមានជីវិតដ៏សុខសាន្ត សូមសមត្ថកិច្ចចាត់វិធានការឲ្យខ្ញុំផង ខ្ញុំចាំមើលដំណោះស្រាយ។
ក្រោយពីបានឃើញបែបនេះ មហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមជាច្រើនដែលធ្លាប់បានដឹងរឿងរ៉ាវ បានសម្តែងការហួសចិត្តថា៖ «តាមអឺយ អឺយតាម ស្មានតែឈប់តាមហើយលោកព្រះ នៅតាមគេដល់លូវទៀត បើគិតពីគាត់ផុសកាលមុនមកដល់លូវចូល ២,៣ ឆ្នាំហើយ សំខាន់ជេអត់ខ្ចីឈឺ កុំថាប្អូនស្រី ខ្ញុំក៏តឹងទ្រូងងាប់ដែរ, ម្នាក់ហ្នឹងរោគចិត្តហ្មង បានតែជង្គង់ហោះ កែងឆេះ នាគវាត់កន្ទុយតើស!!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង