Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ​បន្ថែម​អំពី​ជំនាញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​ល្អ​ប្រសើរ តែ​ប្រសិន​វិនិយោគ​គួរ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ជានិច្ច ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា​ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់​ជួប​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​ដោះស្រាយ ។ លុយកាក់ រ​សល់​ច្រើន ត្រូវ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់ ។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ទោះ​ជួប​រឿង​រំខាន​ចិត្ត​មួយ​ចំនួន តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គយរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ខ្លះ​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​ដើម្បី​ជួយ​ឲ្យចំ​ណង​ស្នេហ៍​កាន់តែ​កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​បង្កើន​វេន ឬ​ត្រូវ​ចាត់​ទៅ​បេសកកម្ម ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ក្រៅពីនេះ​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ ដើម្បី​ត្រូវ​ចាញ់បោក​គេ ។ មនោសញ្ចេតនា​ងាយ កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អ​ណាស់ ត្រូវបាន​ថ្នាក់លើ​សរសើរ តែ​កុំ​លើកតម្កើង​ខ្លួន​ទើប​សំណាងល្អ​មិន​រត់​ចោល​អ្នក ។ លុយកាក់ មាន​ឱកាស​បាន​ទទួល​ប្រាក់រង្វាន់ ឬ​ចាប់ឆ្នោត​ត្រូវ​រង្វាន់ ។ មនោសញ្ចេតនា ផ្ទុយ​ពី​ទ្រព្យ​សំណាង រឿង​មនោសញ្ចេតនា​របស់​អ្នក​ឆ្នាំម្សាញ់​ថ្ងៃនេះ​អាក្រក់​បំផុត ងាយ​កើត​មាន​ការឈ្លោះប្រកែក ខ្វែងគំនិត​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មិនល្អ មាន​កំហុស​ច្រើន និង​ជួប​ឧបសគ្គ​ច្រើន​ក្នុង​ការងារ ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បញ្ចៀស​កើត​ទំនាស់​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល​ចំណាយ​ឲ្យ​ត្រឹមត្រូវ ។ មនោសញ្ចេតនា ងាយ​កើត​មាន​ការយល់ច្រឡំ​នឹង​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ធម្មតា ពុំ​មាន​អ្វី​រីក​ចម្រើន​ជាង​មុន ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ​គ្នា ឬ​សារភាព​ស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ដើម្បី​ដោះស្រាយ​ការលំបាក​ចំពោះ​ម​ខុ ។ លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា គយរ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំ​មាន​អ្វី​លេចធ្លោ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែម​ល្ហែម កុំ​ទ្រគោះបោះបោក​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ឧបសគ្គ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​ដែល​មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា រីករាយ សុភ​មង្កល ។​

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន នាំ​ឲ្យ​បំពាន​កំហុស ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការស្វែងរក​ចំណូល​ពី​ទី​ឆ្ងាយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ៕​

×