ដើម្បីបង្ហាញពីភាពស្អាតស្អំ ដែលពួកគេរក្សាឱ្យបង្គន់របស់ពួកគេស្អាតជានិច្ច ក្រុមហ៊ុនចិននេះបានធ្វើការស្រាយបំភ្លឺដ៏គួរឱ្យភ្ញាក់ផ្អើល ដោយឱ្យបុគ្គលិកញ៉ាំ «អាហារ» ចេញពីទឹកនោមគួរឲ្យខ្ពើមរអើមបំផុត ។
MailOnline រាយការណ៍ឲ្យដឹងថា កម្មករនៅ Tenfu Group ជាក្រុមហ៊ុនមួយនៅក្នុងស្រុក Zhangpu ខេត្ត Fujian ប្រទេសចិន ដែលមានឯកទេសលើផលិតផលតែ ត្រូវបានថៅកែឲ្យធ្វើការបង្ហាញនៅក្នុងវីដេអូមួយហូបនំ mochi ឬ បាយដំណើប (glutinous) ដែលត្រូវបានដាក់នៅក្នុងចានបង្ហូរទឹកនោម ។
វីដេអូចែករំលែកដ៏ទូលំទូលាយនេះ ក៏បានបង្ហាញអ្នកគ្រប់គ្រងរងទូទៅរបស់ក្រុមហ៊ុននេះ បានដាក់បន្ថែមនំផ្អែមមួយចំនួនចូល និងយកវាមកញ៉ាំដោយដោយផ្ទាល់ដៃរបស់នាងទៀតផង ។
នាងនិយាយថា៖ «សូមមើល! ខ្ញុំបានភ្លក់វាប្រហែល ២០ ដង មកហើយ ឥឡូវនេះ អនុញ្ញាតឲ្យខ្ញុំសូមញ៉ាំរបស់នេះដំបូងម្តងទៀតណា៎» ។
បុគ្គលិកដទៃទៀត បន្ទាប់មក ត្រូវបានឃើញរើសបង្អែម និងញ៉ាំពួកវាយ៉ាងមានទំនុកចិត្តតែម្តង ។ បុគ្គលិកក៏បានរៀបចំតុអាហារមួយនៅក្នុងបង្គន់ និងចែករំលែកអាហារនោះជាមួយគ្នា ។
អ្នកគ្រប់គ្រងនោះ បានពន្យល់ថា ការបង្ហាញពិសេសនេះ គឺជាផ្នែកនៃកម្មវិធីបណ្តុះបណ្តាលមួយ សម្រាប់អ្នកត្រួតពិនិត្យ ។
អ្នកគ្រប់គ្រងនោះបន្តថា៖ «យើងបានស្នើបុគ្គលិកត្រួតពិនិត្យរបស់យើង ឲ្យសម្អាតបង្គន់ ជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាល ហើយពួកគេបានអនុវត្តការងារនេះអស់រយៈពេល ២៥ ឆ្នាំ មកហើយ» ។
ម្នាក់ក្នុងចំណោមអ្នកចាំទ្វាររបស់ក្រុមហ៊ុននេះ ដែលកំពុងបម្រើការងារអស់រយៈពេល ២៥ ឆ្នាំ បានអះអាងពីភាពស្អាតបរិសុទ្ធរបស់ទឹកនោមដោយនិយាយថា៖ «ទឹកនោមគឺស្អាតណាស់ ហេតុនេះអ្នកអាចហូបពីវាបាន» ។
នាងត្រូវបានដកស្រង់ដោយនិយាយថា៖ «ខ្ញុំតែងលាងសម្អាតបង្គន់ រហូតទាល់តែពួកវាឈប់ធុំក្លិនតទៅទៀត ។ ប្រសិនអ្នកចៃដន្យទម្លាក់អាហាររបស់អ្នកចូលទៅក្នុងទឹកនោម នោះអ្នកនៅតែអាចរើសវាយកមកញ៉ាំវិញបាន» ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណេតជាច្រើន ពុំជឿសោះថា អាហារចេញពីទឹកនោម គឺសុវត្ថិភាពសម្រាប់ការប្រើប្រាស់នោះទេ ។
ម្នាក់បានសរសេរថា៖ «នេះពិតជាគួរឲ្យខ្ពើមខ្លាំងណាស់ ។ តើមនុស្សទាំងនេះកំពុងគិតពីអ្វីទៅ?» ។
ម្នាក់ទៀតចង្អុលបង្ហាញថា៖ «មានភាពខុសប្លែកផ្សេងៗគ្នា រវាងភាពស្អាត និងគ្មានមេរោគ ។ ទឹកនោមគឺនៅតែពោរពេញដោយបាក់តេរី និងមេរោគផ្សេងទៀត» ៕ ឧត្តម (Nextshark)