ថ្មីៗនេះ ស្ត្រីម្នាក់នៅក្នុងប្រទេសចិន ដែលត្រូវបានចាប់ខ្លួនពីបទខាំកកេរខ្សែរការពារ ដើម្បីលួច iPhone 14 plus តម្លៃ ៧,០០០ យន់ (ស្មើនឹង ៩៦០ ដុល្លារអាមេរិក) បានរីករាលដាលធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិនដីគោក។
យោងតាមគេហទំព័រ HK01 ស្ត្រីឈ្មោះ Qiu បានចូលទៅក្នុងហាង Apple ក្នុងទីក្រុង Fujian បន្ទាប់ពីស្រ្តីរូបនេះបានបាត់ទូរស័ព្ទ ហើយមករកទិញថ្មី។ ពេលចូលទៅក្នុងហាង ហើយឃើញ iPhone 14 Plus មានតម្លៃដ៏ថ្លៃ ជាហេតុធ្វើឲ្យស្រ្តីរូបនេះសម្រេចចិត្តថានឹងលួចវាតែម្តង។ .
ដំបូងឡើយ ស្រ្តីរូបនេះនាងបានព្យាយាមទាញផ្តាច់ខ្សែ ប៉ុន្តែវាមិនដាច់ បន្ទាប់មក ក៏បានក្រឡេកមើលជុំវិញខ្លួន និងរកឃើញថាពុំមានអ្នកណាម្នាក់ឃ្លាំមើល ស្រ្តីនេះក៏បានខាំខ្សែយ៉ាងពេញទំហឹង ធ្វើឱ្យទូរស័ព្ទលែងមានឧបសគ្គអ្វីទាំងអស់ ហើយដាក់ទូរស័ព្ទចូលក្នុងកាបូប។
ទោះជាយ៉ាងណា បុគ្គលិកដែលបំពេញភារកិច្ច បានឮសំឡេងរោទិ៍ ប៉ុន្តែបានបិទវាភ្លាមៗ ខណៈដែលពួកគេគិតថា វាគ្រាន់តែជាការជូនដំណឹងមិនដំណើរត្រឹមត្រូវ ដែលអនុញ្ញាតឱ្យ Qiu រត់គេចខ្លួនដោយសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីពិនិត្យរួច ពួកគេបានរកឃើញថា ពិតជាមានទូរស័ព្ទបាត់ ហើយបានឆែកមើលវីដេអូ CCTV ដើម្បីដឹងថាមានអ្វីកើតឡើង។
ពួកគេពិតជាមានការតក់ស្លុតជាខ្លាំង នៅពេលដែលស្ត្រីនោះបានខាំខ្សែ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានរាយការណ៍ទៅប៉ូលីសក្នុងតំបន់ដែលអាចកំណត់បានពីអត្តសញ្ញាណរបស់ Qiu ។
មួយសន្ទុះក្រោយមក ពួកគេបានបង្ហាញខ្លួននៅមាត់ទ្វារផ្ទះរបស់នាង ហើយឃាត់ខ្លួននាងពីបទលួច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង