Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មាន​ហើ​យ! ចង់​ឲ្យ​ជណ្តើរ​យន្ត​រង់​ចាំ ស្រ្តី​ម្នាក់​យក​ស៊ុម​ដែក «ខ្ទាស់» មិន​ឲ្យ​ទ្វារ​បិទ តែ​មានឯណា ស្រាប់តែ​ជណ្តើរ​យន្ត​ផ្ទុះឡើង​កក្រើក

វីដេអូនៃហេតុការណ៍ផ្ទុះជណ្តើរយន្តដ៏កម្រ ដែលបានកើតឡើងនៅក្នុងទីក្រុង Vo Uy នៃខេត្ត Gansu ប្រទេសចិន កាលពីពេលថ្មីៗនេះ ដោយសារតែស្រ្តីម្នាក់បានធ្វើរឿងដ៏ចម្លែក យកស៊ុមដែក ទៅ «ខ្ទាស់» មិនឲ្យទ្វារបិទ ដើម្បីចូលប្រើប្រាស់ម្តងទៀត បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែតភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង។

នេះបើតាមបណ្តាប្រភពព័ត៌មាន បាននិយាយថា ស្ត្រីម្នាក់បានឡើងជណ្តើរយន្តទៅជាន់របស់នាង ហើយមានគំនិតចង់ឱ្យជណ្តើរយន្តឈប់រង់ចាំ ដើម្បីចូលផ្ទះមួយភ្លែត ដើម្បីយករបស់របរទុក ហើយនៅពេលត្រលប់មកវិញ មិនចាំបាច់រង់ចាំជណ្តើរយន្តជើងផ្សេងទៀតទេ។ ដូច្នេះ ពេល​ចុះ​ពី​ជណ្តើរយន្ត ស្ត្រី​រូបនេះក៏​បានយក​ស៊ុម​ដែក​មួយ ​មក​ដាក់​ឃាំង​កណ្តាល​ទ្វារ ដោយ​គិត​ថា ​ទ្វារមិនអាចបិទ​បាន ហើយ​ឈប់​នៅ​ជាន់​របស់នាង ​ជា​ជាង​បន្តដំណើរពីការប្រើប្រាស់ដទៃ។

ទោះជាយ៉ាងណា អ្វីដែល​នឹកស្មាន​មិន​ដល់នោះ ​គឺ​គ្រោង​ដែក​ដ៏ស្តើង​នោះ ​មិនអាច​រារាំង​ទ្វារ​ជណ្ដើរ​យន្ត​បិទ​បានទេ​​ ដោយជណ្ដើរ​បានរំកិល​ឡើង ​អូស​ស៊ុមដែក​ដែល​គៀប​ជាប់​នោះ ​បាន​បុក​ផ្នែក​ខាង​លើ​ ​ហើយ​ជណ្តើរយន្ត​ផ្ទុះឡើងតែម្តង​។ .

តាមរយៈអេក្រង់កាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញថា បន្ទាប់ពីបុករួច មានការផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យកញ្ចក់ជណ្តើរយន្តទាំងមូលឡើងរង្គើ ហើយពេលនោះមានផ្សែងពណ៌ស ចេញមកពីលើជណ្តើរយន្ត។ ទ្វារបានខូចទ្រង់ទ្រាយទាំងស្រុង ស៊ុមដែកបានបែកពាក់កណ្តាល និងធ្លាក់ចុះ។

លោក Manh បុគ្គលិកផ្នែកថែទាំជណ្តើរយន្ត បាននិយាយថា ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យបន្ទះទ្វារជណ្តើរយន្ត និងអេក្រង់ Touch Screen រងការខូចខាត ការចំណាយលើការជួសជុលប្រហែល ៣,០០០ យន់ (ប្រហែល ៤០០ ដុល្លារ)។ ក្រោយមក ស្ត្រីរូបនោះបានសារភាពកំហុសរបស់ខ្លួន និងយល់ព្រមផ្តល់សំណងជាង ៣,០០០ យន់ (ជិត ៣០០០ ដុល្លារ) ខណៈនៅសល់ប៉ុន្មាន ត្រូវបានចេញដោយក្រុមប្រឹក្សាគ្រប់គ្រងអគារ។ បច្ចុប្បន្ន ជណ្តើរយន្តត្រូវបានជួសជុល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×