Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ លើកឡើងថា ភ្ញៀវអឺរ៉ុប និយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុង cmt រាប់សិបសុទ្ធតែវិជ្ជមាន

spot_img

សៀមរាប ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ បានចេញផ្សាយព័ត៌មានថា ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុង cmt រាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហើយគេថា បើមកលេងអាស៊ីអាគ្នេហ៍ ហើយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។
មតិរាប់រយ cmt បញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុង cmt ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាស៊ីអាគ្នេយ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។

គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហើយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហើយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហើយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រើន ហើយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាស៊ីអាគ្នេយ៍។

គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×