នាយករដ្ឋមន្ត្រី New Zealand Jacinda Adern ជាស្ត្រីប្រមុខដឹកនាំវ័យក្មេងបំផុតពិភពលោក បានចែករំលែកពីលើកដំបូងនៃការសន្ទនាជាមួយប្រធានាធិបតីអាមេរិក Donald Trump ខណៈពេលដែលមេដឹកនាំទាំង២ ចូលរួមសន្និសីទកំពូល APEC នៅវៀតណាម។
ក្រោយពេលស្បថដើម្បីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី New Zealand កាលពីខែតុលា ឆ្នាំ២០១៧នេះ អ្នកស្រី Jacinda Ardern បានមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Donald Trump គ្រាដែលមេដឹកនាំអាមេរិក បានទូរស័ព្ទជូនពរដល់ជ័យជំនះរបស់លោកស្រី។ នៅសន្និសីទកំពូល APEC នៅដាណាំង-វៀតណាម គឺជាវេលាដំបូងដែលអ្នកទាំង២បានជួបសន្ទនាគ្នា ហើយត្រូវបានពណ៌នាថា ជាការសន្ទនារាក់ទាក់មួយ។
អ្នកស្រី Ardern រំលឹកឡើងវិញថា ៖ “ខ្ញុំកំពុងឈររង់ចាំគេហៅឈ្មោះអញ្ជើញចូលក្នុងពិធីជប់លៀង gala ពេលយប់របស់សន្និសីទកំពូលលោក Trump បានទះស្មាបុរសម្នាក់ដែលឈរក្បែរគាត់ ក្រោយមកក៏ចង្អុលមកកាន់ខ្ញុំ ហើយនិយាយថា ៖ “ស្ត្រីនេះបានធ្វើឲ្យមនុស្សជាច្រើន នៅលើទឹកដីរបស់គាត់ កើតទុក្ខច្រើនណាស់ណ៎!” (បំណងចង់និយាយដល់ការបោះឆ្នោតនៅ New Zealand) ។
ពេលនោះខ្ញុំបានឆ្លើយតបទៅគាត់ (លោក Trump) ថ្លែងថា ៖ “លោកដឹងហើយថា តើមានម្ចាស់សន្លឹកឆ្នោតប្រមាណ ៤០% ប៉ុណ្ណោះដែលកើតទុក្ខ!”។ គាត់នៅបន្តនិយាយពីរឿងបោះឆ្នោត។ ខ្ញុំបន្តសន្ទនា ៖ “លោកដឹងដែរតើថា ពុំមានក្បួនស្វាគមន៍ពេលខ្ញុំជាប់ឆ្នោតឡើយ (ជានាយករដ្ឋមន្ត្រី)ឡើយ។ ឮដូច្នេះ ស្រាប់តែគាត់ផ្ទុះសំណើចខ្លាំងៗ”។ តាមអ្នកស្រី មេដឹកនាំអាមេរិករូបនេះពុំមានអារម្មណ៍អាក់អន់ចិត្តនឹងសម្តី(មានន័យប្រៀបធៀប) របស់ខ្ញុំទេ”។
អ្នកស្រី Ardern ប្រាប់បន្តថា មេដឹកនាំអាមេរិកជាមនុស្សដាច់ណាត់ម្នាក់។ “មនុស្សរបស់គាត់ពេលនៅពីក្រោយឆាក និងនៅមុខមហាជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ គឺតែ១ពុំមានអ្វីប្រែប្រួលឡើយ” អ្នកស្រីបន្តប្រាប់។
គួររំលឹកឡើងវិញថា ៖ ក្រោយពេលលោក Trump ឡើងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០/១ អ្នកស្រី Ardern រួមជាមួយប្រជាជនរាប់ពាន់នាក់នៅ Auckland ប្រទេស New Zealand បានចូលរួមព្យុះហយាត្រាមួយ របស់ស្ត្រីទូទាំងពិភពលោក សំដៅប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទិនដល់បទចោទប្រកាន់ពីការបៀតបៀនផ្លូវភេទ។
ទោះយ៉ាងនេះក្តី អ្នកស្រីនាយករដ្ឋមន្ត្រីវ័យ ៣៧ឆ្នាំ រូបនេះ របស់ New Zealand ឲ្យដឹងថា ខ្លួនគាត់នឹងប្រាស្រ័យទាក់ទងជាមួយលោក ត្រាំ ដូចជា “អគ្គរដ្ឋទូត” ម្នាក់។
អ្នកស្រីសង្កត់ធ្ងន់ថា “ទោះបីយើងមានទស្សនៈផ្តើមចេញខុសគ្នាពីនយោបាយក្តី តែខ្ញុំត្រូវតែគោរពខឿនប្រធានាធិបតី និងគោរពដល់ពលរដ្ឋទាំងឡាយដែលបានជ្រើសរើសមេដឹកនាំរបស់គេនៅអាមេរិក ៕ សូយន
មេដឹកនាំ APEC ថតរូបអនុស្សាវរីយ៍នៅដាណាំង វៀតណាម