ជឿថា អ្នកដំណើរជាច្រើនធ្លាប់បានសម្គាល់ឃើញសញ្ញាត្រីកោណពណ៌ខ្មៅ ឬក្រហម ដាក់លើបង្អួចយន្តហោះដែលពួកគេអង្គុយ។ និមិត្តសញ្ញាត្រីកោណនេះត្រូវបានដាក់នៅក្នុងទីតាំងមួយស្របនឹងស្លាបយន្តហោះ។ តែអ្វីដែលទើបបានដឹងនោះ គឺសញ្ញាត្រីកោណតូចនេះ ត្រូវបានដាក់ដើម្បីជួយឱ្យអ្នកបើកបរដឹងពីទីតាំងងាយស្រួលបំផុត នៅពេលពួកគេចង់ពិនិត្យមើលបន្ទះ flap ខាងមុខ និង flap ខាងក្រោយ របស់ស្លាបយន្តហោះ – ដែលឧបករណ៍ពីរនេះ មានផលប្រយោជន៍ក្នុងការជួយបង្កើនការអូសរបស់យន្តហោះ ក្នុងអំឡុងពេលហោះឡើង និងចុះចត។
ទោះបីជាយន្តហោះត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយបុគ្គលិកអាកាសយានដ្ឋានមុនពេលហោះឡើងក៏ដោយ ក្នុងករណីខ្លះអ្នកបើកបរនៅតែត្រូវសង្កេតមើលផ្នែកទាំងពីរនេះឡើងវិញ នៅពេលកំពុងហោះហើរ ហើយនិមិត្តសញ្ញាត្រីកោណ សម្គាល់ទីតាំងសង្កេតអំណោយផលបំផុត។
ពីទីតាំងនេះ អ្នកបម្រើលើយន្តហោះ ក៏អាចសង្កេតមើលស្ថានភាពរបស់ស្លាបបានយ៉ាងពេញលេញ ដើម្បីជូនដំណឹងដល់ប្រធានក្រុមភ្លាមៗ ដោយមិនធ្វើឲ្យអ្នកដំណើរព្រួយបារម្ភ។
លើសពីនេះ និមិត្តសញ្ញានេះមានប្រយោជន៍ជាពិសេសក្នុងរដូវរងា នៅពេលដែលអ្នកបើកបរចង់ពិនិត្យមើលថា តើស្លាបរបស់យន្តហោះបានកក ឬអត់។ ជាធម្មតាមុនពេលហោះឡើង យន្តហោះត្រូវបានបាញ់ជាមួយនឹងល្បាយរាវដែលរលាយ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ការគ្រប់គ្រងដោយសារតែទឹកកក បង្វែរលំហូរខ្យល់ដែលបណ្តាលឱ្យរលត់ (ម៉ាស៊ីន)។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺថានៅពេលដែលមានអ្នកដំណើរតិចតួចនៅលើយន្តហោះ អ្នកបម្រើលើយន្តហោះនឹងនាំភ្ញៀវទៅកាន់ជួរកៅអីដែលមាននិមិត្តសញ្ញាត្រីកោណនៅលើពួកគេ។ ការអង្គុយជិតចំណុចកណ្តាលទំនាញ ធ្វើឱ្យយន្តហោះមានលំនឹង និងប្រើប្រេងតិច។ លើសពីនេះ ការអង្គុយនៅកៅអីជួរនេះ អ្នកដំណើរក៏នឹងមានអារម្មណ៍ស្រួលដែរ ព្រោះមានកម្លាំងប៉ះទង្គិចតិចតួចបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង