បន្ទាយមានជ័យ ៖ ត្រឹមពេលតុលាការរំលាយគណបក្សសង្គ្រោះជាតិ សមាជិកក្រុមប្រឹក្សាឃុំបក្សប្រឆាំងម្នាក់,សកម្មជន៤៩០នាក់ចុះចូលគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុំ រាត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជាប្រាប់ថ្ងៃទី១៧វិច្ឆិកាថា ៖ ត្រឹមពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦វិច្ឆិកា២០១៧ សមាជិកក្រុមប្រឹក្សាឃុំពន្លៃ ស្រុកភ្នំស្រុក មកពីគណបក្សប្រឆាំង(សង្គ្រោះជាតិ)ម្នាក់ ឈ្មោះ ចិន ធាម និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៤៩០នាក់ បានចុះចូលប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក វ៉ន វណ្ណា នាយកស្តីទីទីចាត់ការធនធានមនុស្សសាលាខេត្តបន្ទាយមានជ័យប្រាប់ CEN ដែរថា ៖ ក្នុងខេត្តនេះមានក្រុមប្រឹក្សាឃុំសង្កាត់នៃ៦៥ឃុំសង្កាត់ចំនួន៥១៥នាក់ ក្នុងនោះ១/៣មកពីអតីតគណបក្សសង្គ្រោះជាតិ និង៥-៥នាក់ទៀតមកពីគណបក្សខ្មែររួមរួមជាតិនិងគណបក្សហ្វ៊ុនសុីនបិុច។
ឯក្រុមប្រឹក្សាខេត្តវិញ មានសមាជិក១៧នាក់ ក្នុងមកពីគណបក្សប្រជាជនកម្ពជា១៤នាក់ មកពីអតីតគណបក្សសង្គ្រោះជាតិ២នាក់និងគណបក្សហ្វុនស៊ិនប៉ិច១នាក់។ ឯក្រុមប្រឹក្សាស្រុកក្រុងទាំង៩ មាន១៣៥នាក់ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ១៨នាក់ គណក្សបក្សហ្វុនស៊ិនប៉ិច៤ គណបក្សខ្មែររួមរួមជាតិ២៕ ដោយ ៖ បន្ទាយ