Tuesday, July 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​អ្នកសារព័ត៌មាន​ស្រី​រូប​ស្អាត បុរស​ម្នាក់​ដើរចូល​មក ធ្វើ​ទង្វើ​ដ៏​មិន​សមរម្យ​បែបនេះ​ពី​ក្រោយ តែ​ទទួល​បាន​លទ្ធផល​ដ៏​អា​ម៉ាស

spot_img

ហេតុការណ៍ដ៏ហួសចិត្តមួយថ្មីៗនេះ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ របស់អេស្ប៉ាញ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ខណៈមនុស្សជាច្រើនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសម្នាក់ដែលបានធ្វើសកម្មភាព «មើលងាយ» ទៅលើអ្នករាយការណ៍ព័ត៌មានស្រីម្នាក់ នៅលើដងផ្លូវ។

ជាការពិតណាស់ អ្នកសារព័ត៌មាន គឺជាវិជ្ជាជីវៈដ៏គ្រោះថ្នាក់មួយ ដោយសារពួកគេប្រឈមនឹងហានិភ័យជាច្រើននៅពេលធ្វើការ ជាពិសេសសម្រាប់ស្ត្រី។ តួយ៉ាង ដូចករណីរបស់អ្នកសារព័ត៌មានស្រីនៅប្រទេសអេស្បាញ ដែលត្រូវបានយាយីក្នុងពេលកំពុងរៀបចំកម្មវិធីផ្សាយផ្ទាល់ គឺជាឧទាហរណ៍ជាក់ស្តែងមួយ។

យ៉ាងណាមិញ ក្រៅពីប្រតិកម្មមិនសប្បាយចិត្ត ពីសំណាក់មហាជនចំពោះបុរសដ៏ឈ្លើយនោះ មនុស្សជាច្រើនក៏បានសរសើរ ចំពោះប្រតិកម្មដ៏ប៉ិនប្រសប់ និងភាពឆ្លាតវៃរបស់អ្នកសារព័ត៌មានស្រីរូបនេះ ដែលនៅតែបង្ហាញពីការតាំងចិត្តដ៏អំណត់របស់នាង។

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត The Sun and Mirror របស់អង់គ្លេស ឧប្បត្តិហេតុថ្មីបានកើតឡើងនៅក្នុងរដ្ឋធានីម៉ាឌ្រីដរបស់អេស្ប៉ាញកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

នៅថ្ងៃនោះ អ្នករាយការណ៍ស្រីឈ្មោះថា Isa Balado បានកំពុងរាយការណ៍អំពីការលួចនៅផ្សារទំនើបមួយ នៅតាមផ្លូវក្នុងទីក្រុង Madrid សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Cuatro ។ ពិធីករ Nacho Abad កំពុងអង្គុយនៅស្ទូឌីយោដែលភ្ជាប់ជាមួយ Isa ហើយផ្តល់សញ្ញាឱ្យនាងចាប់ផ្តើមរាយការណ៍។

តែនៅ​ពេល​អ្នក​យក​ព័ត៌មាន Isa ចាប់យក​ការងារ​របស់​នាង ស្រាប់តែ​មាន​បុរស​ម្នាក់​ដើរចូលមក​ពី​ក្រោយ។ បើ​ជា​អ្នក​ដទៃ​ភាគ​ច្រើន​ពេល​ឃើញ​អ្នក​កាសែត​កំពុងថត​រឿងហេតុ នោះគេ​តែង​ដើរ​កាត់​យ៉ាង​លឿន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ការងារ ប៉ុន្តែ​បុរស​ម្នាក់​នេះ​បែរ​អន់ចរិត​ខ្លាំង ដោយបានយក​ដៃទៅ​ប៉ះទំនងស្ទាបគូទ​របស់នាងតែម្តង។

មិនត្រឹមតែប៉ះពាល់រាងកាយប៉ុណ្ណោះទេ បុរសនោះក៏បានរំខានការរាយការណ៍របស់ Isa ទៀតផង ដោយបានសួរថា តើទូរទស្សន៍ណាដែលនាងធ្វើការឱ្យ?។

Isa កត់សម្គាល់ការប៉ះនេះភ្លាមៗ ប៉ុន្តែនាងក៏បានបញ្ចេញប្រតិកម្មយ៉ាងប៉ិនប្រសប់ និងប្រកបដោយវិជ្ជាជីវៈ ជាមួយស្នាមញញឹម ផ្តល់សញ្ញាប្រាប់ទស្សនិកជនអំពីការរំខាន ប៉ុន្តែក៏មានការតឹងតែងខ្លាំងជាមួយបុរសនោះផងដែរ នៅពេលដែលហុចដៃចេញជាកាយវិការលាក់កំបាំង ដើម្បីបង្ហាញព្រំដែនដល់បុរសរូបនេះ។

ខណៈ​ពេល​ឃើញ​ហេតុ​ការណ៍ ពិធីករ Nacho បាន​សួរ​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ “Isa សូម​ទោស​ដែល​រំខាន​អ្នក ប៉ុន្តែ​គាត់​គ្រាន់​តែ​ប៉ះ​អ្នក​ពី​ក្រោយមែនទេ?”។

បន្ទាប់ពី Isa បញ្ជាក់ពីបញ្ហានោះ ពិធីករ Nacho បានសុំឱ្យ “បុរសភ្លើ” រូបនោះ “លេចឡើងនៅលើអេក្រង់” ។

Isa ​ក៏បាន​ប្រឈម​មុខ​នឹង​បុរស​នោះ ហើយ​សួរ​​ថា ហេតុ​អ្វី​បាន​ជាបុរសនោះ​ធ្វើ​ដាក់នាង​បែប​នេះ? បុរស​វ័យ​២៥​ឆ្នាំ​រូប​នេះ​​បាន​បដិសេធ​ភ្លាមៗ​ ​ចំពោះ​ការ​ប៉ះ​ពាល់​នេះ ​ដោយ​គ្មាន​សូម្បី​តែ​ពាក្យ​សុំទោស​គួរ​សម​។ បុរសនេះថែមទាំងញញឹម ហើយបន្តអង្អែលសក់របស់នាង មុនពេលដើរចេញទៅ។

ដោយ​មាន​ប្រតិកម្ម​រហ័ស អ្នក​យក​ព័ត៌មាន Isa ​បាន​ជៀស​វាង​ការ​ប៉ះ​ជា​លើក​ទី​ពីរ​ ហើយ​បន្ត​ការងារ​របស់​នាង។

ទោះជាយ៉ាងណា នៅពេលនោះ Isa បានសុំទោសទស្សនិកជនចំពោះការរំខាននេះ ប៉ុន្តែពិធីករ Nacho បាននិយាយភ្លាមៗថា “អត់ទេ អ្នកមិនចាំបាច់សុំទោសទេ។ រឿងនេះធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់ ខ្ញុំស្ទើរតែមិនជឿអ្វីដែលបានកើតឡើង។ ជាអ្វី​ដែល​ខ្ញុំ​ទើប​តែ​បាន​ឃើញ»។

អ្នកយកព័ត៌មានស្រី Isa បាននិយាយថា បុរសឈ្លើយនោះបានដេកនៅក្បែរនោះមួយសន្ទុះ ហើយបន្តទៅប៉ះស្ត្រីផ្សេងទៀតដែលកំពុងដើរតាមផ្លូវ។

ទីបំផុត ប៉ូលីសអេស្ប៉ាញ បានប្រកាសថា បុរសខាងលើត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទបៀតបៀនអ្នកយកព័ត៌មានស្រី។

បើទោះបីជាក្រោយមក បុរសនោះត្រូវបានដោះលែងវិញ ដោយសារតែសកម្មភាពខាងលើមិនមាននិន្នាការបង្កជាអំពើហិង្សា ឬបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះក៏ដោយ ប៉ុន្តែហេតុការណ៍នេះ បានធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ នៅលើអនឡាញ ខណៈមនុស្សជាច្រើនថា សកម្មភាព និងអាកប្បកិរិយាដ៏មិនសមរម្យនេះ​គួរតែត្រូវបានថ្កោលទោស ដើម្បីកុំឲ្យកើតមានទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×