នាយកដ្ឋានអន្ដោប្រវេសន៍ម៉ាឡេស៊ីប្រកាសថា នឹងជំរុញបណ្ដាយុទ្ធនាការបោសសម្អាតជនបរទេសមិនស្របច្បាប់ចាប់ពីថ្ងៃទី១សីហាខាងមុខនេះតទៅ។ នៅថ្ងៃទី២១ខែកក្កដា ប្រធានយាកដ្ឋានអន្ដោប្រវេសន៍ម៉ាឡេស៊ី Mustafar Ali ត្រូវបានអះអាងបែបនេះ ហើយបើតាមលោក នោះអ្នកជួលនិងលួចលាក់ទុកកម្មករបរទេសមិនស្របច្បាប់ក៏ជាមុខសញ្ញាត្រូវចាប់ឃុំខ្លួនដែរ។
ពលករបរទេសមិនស្របច្បាប់ត្រូវចាប់ឃាត់ខ្លួននៅការដ្ឋានសំណង់Port Dickson Malaysia.
គិតមកត្រឹមថ្ងៃទី១កក្កដាកន្លងមក ពេលដែលយុទ្ធនាការមានឈ្មោះថា”Op Mega 3″ ចាប់ផ្ដើមអនុវត្ដន៍នៅទូទាំងប្រទេស ម៉ាឡេស៊ីបានចាប់ខ្លួនជនអន្ដោប្រវេសន៍មិនស្របច្បាប់ជាង៣០០០នាក់ ។ មុននោះក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៧ ស្ថាប័នេះប្រកាសថាគេបានចាប់ខ្លួនជនអន្ដោប្រវេសន៍មិនស្របច្បាប់ចំនួន47.092នាក់ ក្នុងនោះមានក្មេងអាយុក្រោម១២ឆ្នាំចំនួន៨៨៥នាក់ ។មនុស្សដែលត្រូវចាប់ខ្លួនទាំងនោះស្ថិតក្នុងចំណោមជនបរទេស188.884 ដែលគេបានពិនិត្យក្រដាសស្នាម។
នៅក្នុងឆ្នាំ២០១៧នេះដែរ ស្ថាប័នមានសមត្ថកិច្ចម៉ាឡេស៊ីបានចាប់ខ្លូនអ្នកជួលពលករមិនស្របច្បាប់1.257នាក់ ហើយ៨០ភាគរយក្នុងចំណោមនោះត្រូវបានចោទប្រកាន់ទោស ហើយ២០ភាគរយទៀតកំពុងស្ថិតក្នុងដំណើរការកាត់ទោស៕
សូយន