Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ត្រៀម​បែបបទ​ត​ភ្ជាប់​គមនាគមន៍​ជាមួយ​កូរ៉េខាងជើង​

​តាមYonhap ចុះផ្សាយ​នៅ​ថ្ងៃទី​២២​ខែកក្កដា ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​និង​គមនាគមន៍​កូរ៉េខាងត្បូង​ប្រកាសថា ខ្លួន​កំ​ពុង​រៀបចំ​ផែនការ​ចាប់ផ្ដើម​នីតិវិធី​ក្នុងស្រុក​នៅ​ឆ្នាំនេះ​ ផ្ដោត​សំដៅលើ​គោលដៅ​ត​ភ្ជាប់​ខ្សែ​រថភ្លើង​និង​ថ្នល់​ជាតិ​ជាមួយ​កូរ៉េខាងជើង​វិញ​។​

អនុរដ្ឋមន្ដ្រី​គមនាគមន៍​កូរ៉េខាងត្បូង​Kim Jeong-ryeo (​ឆ្វេង​)​និង​អនុ​រដ្ឋ​មន្ដ្រី​ក្រសួង​ផ្លូវដែក​កូរ៉េខាងជើង​Kim Yun-hyo(​ស្ដាំ​)​ក្នុង​កិច្ចចរចា​អំពី​នីតិវិធី​ត​ភ្ជាប់​ខ្សែ​រថភ្លើង​រ​វាង​កូរ៉េ​ទាំងពីរ​

​ក្នុង​របាយការណ៍​មួយ​ដាក់ជូន​រដ្ឋសភា ក្រសួង​នេះ​បាន​ពង្រាង​ផែនការ​ដើម្បី​អាច​ដំណើរ​ការស្ដារ​ចំណែក​ផ្លូវ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​នៅ​កូរ៉េខាងត្បូង​ដែល​រួមមានផ្លួ​វ​ដែក​ប្រមាណ​104,6km និង​ផ្លូវ​ហាយវ៉េ​ប្រវែង​11,8km​។​ផែនការ​នេះ​ធ្វើឡើង​សំដៅ​សុំ​ថវិកា​ក្នុងដំណាក់កាល​៦​ខែ​ចុង​ឆ្នាំនេះ​។​

​នេះ​គឺជា​ផ្នែក​មួយ​ស្ថិតក្នុង​ការងារ​ត្រៀម​បម្រុង​សម្រាប់​កិច្ចសហប្រតិបត្ដិការ​អន្ដរ​កូរ៉េ​ទាំងស្រុង​មួយ ​ត្រូវ​អនុ​វ​ត្ដ​ន៍​ក្រោយពេល ដែល​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ត្រូវបាន​អន្ដរជាតិ​លុបចោល​។​យ៉ាងនេះ​ក្ដី​ កូរ៉េខាងត្បូង​នឹង​អនុវត្ដ​ន៍ចំណាយ​ការងារ​ជួស​ជុល​ផ្លូវដែក ​ផ្លូវគោក​នៅក្នុង​ប្រទេស​ខ្លួន​ជាមុន​។​

​គួររម្លឹកថា ក្នុងជំនួប​កំពូល​អន្ដរ​កូរ៉េ​កាលពី​ខែ​មេ​សេ​កន្លងមក ​កូរ៉េខាងត្បូង​និង​ខាងជើង​បាន​ព្រមព្រៀងគ្នា​ជំរុញ​ទំនើបកម្ម​និង​ត​ភ្ជាប់​ផ្លូវគោក​និង​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​៕

សូយន

×