Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ Ampil វាយប្រហារ​ឡើង​ដែន​គោក​សៀង​ហៃ​ធ្វើ​​ឱ្យជើង​ហោះហើរ​ជាង​៦០០​ត្រូវ​លុបចោល​

​តាម​ស្ថានីយទូរទស្សន៍​រដ្ឋ​ចិន CCTV​ថ្ងៃទី​២២​ខែកក្កដា​ឱ្យដឹងថា​ ព្យុះ​Ampi បាន​ឆ្ពោះឡើង​មកដល់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សៀង​ហៃ​វេលា​ថ្ងៃត្រង់​ ហើយ​បាន​បង្កឱ្យមាន​ភ្លៀង​ខ្លាំង​និង​ជះឥទ្ធិពល​សម្មភាព​ដឹកជញ្ជូន​ផ្លូវអាកាស ផ្លូវ​គោកនិង​ផ្លូវទឹក​។​ជើងហោះហើរ​ជាង​៦០០​ត្រូវបាន​លុបចោល ខណៈពេលដែល​សេវា​ផ្លូវដែក​ល្បឿន​លឿន​ក៏​រង​ឥ​ទ្ធ​ពល​ផងដែរ​។​

នាវា​កំពុង​ប្រមូលផ្ដុំ​នៅ​កំពង់​ផែ​ដើម្បី​គេចចេញ​អំពី​ព្យុះ​Ampil

​មុន​នោះ​រដ្ឋការ​ទីក្រុង​សៀង​ហៃ​បានធ្វើ​ការជម្លៀស​និង​ផ្ដល់​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ដល់​ពលរដ្ឋ​ជាង​190.000 នៅ​តំបន់​ខាងកើត​ទីក្រុង​ ដើម្បី​គេចចេញ​ពី​ព្យុះ Ampil ។​

​ខណៈពេល​នោះដែរ នៅ​ខេត្ត​ជឺ​ជាំ​ង​និង​ខេត្ត​ជាំ​ង​ស៊ូ​, មនុស្ស​ជាង​42.500​នាក់​បាន​ត្រូវ​ជម្លៀស នាវា​ជាង​28.000​ត្រូវបាន​ចូលមក​សំចត​នៅ​កំពង់ផែ​ដើម​បី​គេច​ពី​​ព្យុះ​។​

​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ ព្យុះភ្លៀង​បាន​បង្ក​ការ​ជន់​លិច​និង​បំផ្លាញ​ពាសពេញ​ប្រទេស​ចិន​និង​បង្ខំ​ឱ្យ​មនុស្ស​រាប់សែន​នាក់​ត្រូវ​ជ​ម្លៀ​ស​ចេញទៅ​ទី​សុវត្ថិភាព​៕

សូយន

spot_img
×