Tuesday, October 3, 2023

នាំគ្នាជិះផាសអេប ពីភ្នំពេញមកគាស់ទ្វារលួចសម្ភារៈគេ នៅអង្គស្នួល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

spot_img

កណ្តាល ៖ ក្រុមចោរលួចគាស់ទ្វារប្រុសស្រីចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈមេក្លោងម្នាក់រត់គេចខ្លួនបាត់ស្រម៉ោល បន្ទាប់ពីពួកគេនាំគ្នាជិះផាសអេបពីភ្នំពេញ មកធ្វើសកម្មភាពគាស់ទ្វារហាងកាត់សក់មួយកន្លែង នៅស្រុកអង្គស្នួល ប៉ុនប៉ងលូចទ្រព្យសម្បត្តិ។
ហេតុការឃាត់ខ្លួនជនសង្ស័យទាំង ០៣ធ្វើឡើងកាលពីវេលាម៉ោង ២.០០រំលងអធ្រាត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ា វិសាល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ហាងកាត់សក់។ ចំណែកជនសង្ស័យទាំង០៤នាក់រួមមាន ១.ឈ្មោះ គល់ ថុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកមើលផ្លូវ។ ២.ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកឆ្កឹៈមេសោ។ ៣.ឈ្មោះ វ៉ាន់ ពិសី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាអ្នករក្សាទុកវត្ថុតាងនិងមើលផ្លូវ។ ចំណែកជនសង្ស័យជាមេក្លោងរត់គេចខ្លួនម្នាក់ទៀត ៤.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីពេញ។

លោកអធិការបន្តថា នៅវេលាម៉ោង២.០០នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល សហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងល្បាតពួនស្ទាក់ប្រទាក់ក្រឡា ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ ដោយមានការសង្ស័យក៏ធ្វើការឃាត់សុំត្រួតពិនិត្យ រកឃើញដែកសសៃកែច្នៃសម្រាប់ឆ្កឹះសោចំនួន០១ ទួរណឺវិសចំនួន០១ ពេលនោះសមត្ថកិច្ច ក៏ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកចំនួន០១ទៀតឈ្មោះ សិទ្ធ ជាអ្នកបើកផាសអេបដឹកចេញពីស្ទឹងមានជ័យ មកទម្លាក់នៅកន្លែងកើតហេតុហើយជនសង្ស័យឈ្មោះ សិទ្ធ ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាព។ ហើយជនសង្ស័យបានសារភាពបន្តទៀតថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វារតូបកាត់សក់របស់ជនរងគ្រោះ បំណងលួចយកសម្ភារៈពិតប្រាកដមែន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏នាំគ្នាគេចខ្លួនហើយត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានតែម្តង៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img
×